* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៉ីរ៉ង់អះអាងថា រឹបអូសបានដ្រូនមុជទឹក១គ្រឿងរបស់អាមេរិក នៅច្រកសមុទ្រ Hormuz (Video inside)

09-09-2026 10:44

(តេហេរ៉ង់)៖ កាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានរឹបអូសដ្រូនមុជទឹក ១គ្រឿងរបស់សហរដ្ឋអាមេរិក នៅមាត់ចូលច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា វាគឺជា Dive-LD ជាដ្រូនមុជទឹកស្វ័យប្រវត្តិផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Anduril។ តាមព័ត៌មានពីក្រុមហ៊ុន Anduril ដ្រូនប្រវែងជិត ៦ម៉ែត្រនេះ អាចធ្វើប្រតិបត្តិការផ្សេងៗ រួមមានទាំងប្រឆាំងគ្រាប់មីន កំណត់ផែនទីបាតសមុទ្រ ប្រមូលព័ត៌មានសម្ងាត់ ព្រមទាំងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្រោមផ្ទៃទឹក ដូចជាខ្សែកាបនិងបំពង់ ជាដើម។

IRGC បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «យើងទើបចាប់បានដ្រូនមុជទឹកដ៏ទំនើបនិងឆ្លាតវៃបំផុតមួយរបស់អាមេរិក នៅមាត់ចូលនៃច្រកសមុទ្រ Hormuz។ ដ្រូននេះបំពាក់ទៅដោយបច្ចេកវិទ្យាថ្មីៗចុងក្រោយបង្អស់»។ ជាការឆ្លើយតប អ្នកនាំពាក្យរបស់​មន្ទីរបញ្ចកោណអាមេរិក បាននិយាយថា ដ្រូនមុជទឹក១គ្រឿង បានខូចកាលពីជាង១ថ្ងៃមុន អំឡុងពេលអង្កេតផ្ទៃទឹកនៅក្នុងតំបន់ ដើម្បីគាំទ្រ​ប្រតិបត្តិការដែលកំពុងបន្តប្រព្រឹត្តទៅ។ អ្នកនាំពាក្យអះអាងថា ដ្រូនខូចនោះ គឺជាម៉ូដែលចាស់មួយ ដែលមិនបានប្រមូលព័ត៌មានសម្ងាត់ ឬក៏បំពាក់ឧបករណ៍សូណាឬរ៉ាដាពិសេសអ្វីឡើយ។

គួរបញ្ជាក់ថា យោធាអាមេរិកកំពុងផ្តោតការវិនិយោគខ្លាំង ទៅលើប្រព័ន្ធដ្រូនសម្រាប់ធ្វើប្រតិបត្តិការក្នុងដែនទឹក រួមមានទាំងយានលើផ្ទៃទឹក និងយានមុជនៅក្រោមទឹក ដើម្បីបម្រើជាមធ្យោបាយដែលចំណាយថវិកាតិចជាងមុន ក្នុងការឃ្លាំមើលមហាសមុទ្រដ៏ធំល្វឹងល្វើយ ប្រមូលព័ត៌មានសម្ងាត់ ក៏ដូចជាតាមដានកប៉ាល់និងនាវាមុជទឹករបស់គូបដិបក្ខ ដោយមិនចាំបាច់ធ្វើឱ្យក្រុមនាវិកស្ថិតក្នុងហានិភ័យ។

យោងតាមវែបសាយរបស់ក្រុមហ៊ុន Anduril ដ្រូនមុជទឹក Dive-LD អាចធ្វើប្រតិបត្តិការបានរហូតដល់១០ថ្ងៃ ដោយមិនត្រូវការ​វិលត្រឡប់ចូលមូលដ្ឋានវិញទេ ហើយវាត្រូវបានរចនាឡើង ដើម្បីមុជទៅជម្រៅអតិបរមារហូតដល់៦០០០ម៉ែត្រ។ កាលពីឆ្នាំ២០២៤ វែបសាយព័ត៌មានយោធាអាមេរិក DefenseScoop បានរាយការណ៍ថា ដ្រូន Dive-LD ១គ្រឿង មានតម្លៃប្រហែលជា ២,៥លានដុល្លារ៕