* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៉ីស្រាអែល ប្រកាសបិទស្ថានកុងស៊ុលព្រីតថេននៅទីក្រុងហ៊្សេរុយសាឡិម ឆ្លើយតបបម្រាមនាំចូលទំនិញ (Video inside)

09-09-2026 11:40

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ អ៉ីស្រាអែល បានប្រកាសថា ខ្លួននឹងបិទស្ថានកុងស៊ុលរបស់ព្រីតថេន (ចក្រភពអង់គ្លេស) នៅភាគខាងកើតទីក្រុងហ៊្សេរុយសាឡិម ឆ្លើយតបផែនការរបស់ព្រីតថេន បារាំង និងកាណាដា ក្នុងការហាមឃាត់​ការនាំចូលទំនិញពីសហគមន៍អ៉ីស្រាអែល នៅក្នុងដែនដីប៉ាឡេស្ទីន West Bank។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Gideon Saar បាននិយាយថា ព្រីតថេនក៏នឹងលែងត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងបេសកកម្មអន្តរជាតិដឹកនាំដោយ​សហរដ្ឋអាមេរិក សម្រាប់គាំទ្របទឈប់បាញ់និងប្រតិបត្តិការផ្តល់ជំនួយនៅតំបន់ហ្កាហ្សា ហើយអ្នកនយោបាយព្រីតថេនមួយចំនួន រួមមានទាំងអតីតមេដឹកនាំគណបក្ស Labour លោក Jeremy Corbyn រួមជាមួយជនជាតិដទៃទៀត នឹងត្រូវហាមឃាត់មិនឱ្យចូល​ប្រទេសអ៉ីស្រាអែល។ ស្ថានកុងស៊ុលព្រីតថេននៅភាគខាងកើតហ៊្សេរុយសាឡិម ទទួលបន្ទុករក្សាទំនាក់ទំនង ជាមួយអាជ្ញាធរប៉ាឡេស្ទីន នៅតំបន់ West Bank។

លោក Saar បានលើកឡើងថា សកម្មភាពរបស់ព្រីតថេន គឺជាកំហុសឆ្គងមួយ ហើយស្មើនឹងការលូកលាន់ជ្រៀតជ្រែកច្បាស់ក្រឡែត ក្នុងកិច្ចការរបស់រដ្ឋអធិបតេយ្យមួយ និងក្នុងដំណើរការបោះឆ្នោតរបស់ប្រទេសនេះ។ លោក Saar បានចាត់ទុកការអត្ថាធិប្បាយរបស់​រដ្ឋមន្រ្តីការបរទេសព្រីតថេន លោក Ed Miliband អំពីការលុបបំបាត់ជាតិពន្ធុលើជនជាតិប៉ាឡេស្ទីនដោយអ៉ីស្រាអែល ថាជាការចោទប្រកាន់មួយ ដែលហួសហេតុនិងគ្មានការពិតទាំងស្រុង។ លោករដ្ឋមន្រ្តីអ៉ីស្រាអែល បានបន្ថែមទៀតថា លោកបានសម្របសម្រួលការឆ្លើយតបរបស់អ៉ីស្រាអែល ជាមួយលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ខណៈរូបលោកចោទព្រីតថេន ពីការជ្រៀតជ្រែកដំណើរការបោះឆ្នោតរបស់អ៉ីស្រាអែល ដែលគ្រោងធ្វើឡើងនៅចុងខែតុលា។

គួរបញ្ជាក់ថា បម្រាមពាណិជ្ជកម្មដែលស្នើឡើងដោយព្រីតថេន បារាំង និងកាណាដា កាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺជាចំណាត់ការថ្មីចុងក្រោយបង្អស់ ​នៃសកម្មភាពជាបន្តបន្ទាប់ ដែលមានគោលដៅលើ គោលនយោបាយបង្កើតការតាំងទីលំនៅរបស់អ៉ីស្រាអែលក្នុងតំបន់ West Bank ហើយគូសរំលេចពីភាពឯកោផ្នែកការទូតរបស់អ៉ីស្រាអែល ក្នុងចំណោមបណ្តាប្រទេសមួយចំនួន ដែលធ្លាប់ជាសម្ព័ន្ធមិត្តយូរមកហើយ​របស់ខ្លួន។ អង្គការសហប្រជាជាតិ ប៉ាឡេស្ទីន និងប្រទេសភាគច្រើន ចាត់ទុកការតាំងទីលំនៅរបស់អ៉ីស្រាអែល ជាទង្វើខុសច្បាប់​ក្រោមច្បាប់អន្តរជាតិ ប៉ុន្តែអ៉ីស្រាអែលបានប្រកែកចំពោះគោលជំហរនេះ៕