* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់ (Video inside)

09-09-2026 13:31

(បាងកក)៖ ក្រោយចុះពិនិត្យផ្ទាល់នៅច្រកអូរស្មាច់ កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ មន្រ្តីយោធាហ្វីលីពីន លោកវរសេនីយ៍ឯក Roderick T Garcia ដែលជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសថៃ និយាយថា អ្វីដែលលោកបានមើលឃើញផ្ទាល់នៅ​នឹងកន្លែង គឺខុសគ្នាឆ្ងាយពីព័ត៌មាន ដែលលោកទទួលបានពីមុនមក ហើយថាក្នុងដំណាក់កាលនេះ ក្រុម AOT មិនទាន់អាចឈានដល់​ការសន្និដ្ឋានណាមួយនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។

លោក Garcia បានប្រាប់ថា ព័ត៌មាននៃការចុះសង្កេតផ្ទាល់ អំឡុងទស្សនកិច្ចនេះ នឹងត្រូវចងក្រងជារបាយការណ៍ សម្រាប់បញ្ជូនទៅថ្នាក់លើរបស់លោក។ ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុម AOT មិនទាន់អាចទាញសេចក្តីសន្និដ្ឋាននៅដំណាក់កាលនេះ ដោយផ្អែកលើភស្តុតាង ឬសេចក្តីរាយការណ៍ខុសគ្នា ដែលភាគីទាំងសងខាងថៃនិងកម្ពុជា បានបង្ហាញនៅឡើយទេ។ លោកបន្ថែមថា ព័ត៌មានដែលប្រមូលបាន នឹងតម្រូវឱ្យមានការវាយតម្លៃ ក៏ដូចជាវិភាគបន្ថែមទៀត។ លោក Garcia បានកត់សម្គាល់ថា ការយល់ដឹងភាគច្រើនរបស់លោក មុនពេលទស្សនកិច្ច គឺបានមកពីបណ្តាញសង្គម សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងការផ្សាយព័ត៌មានផ្សេងៗទៀត របស់ប្រទេសថៃ។ ដោយឡែក ការចុះទៅឃើញតំបន់អូរស្មាច់ផ្ទាល់បែបនេះ បានផ្តល់ឱ្យលោកនូវការយល់ឃើញថ្មីខុសពីមុន។

ដោយឡែក ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ លោក Garcia បានសង្កេតឃើញថា ភាគីទាំងសងខាង នៅតែបន្តអនុវត្តតាមកិច្ចព្រមព្រៀង ដែលពួកគេបានចុះហត្ថលេខា។ លោកបានលើកឡើងជាពិសេស អំពីការអះអាងជាសាធារណៈរបស់ភាគីថៃ ដែលថាខ្លួនគ្មានបំណងកាន់កាប់តំបន់នេះជាអចិន្រ្តៃយ៍នោះទេ ប៉ុន្តែចាត់ទុកការគ្រប់គ្រងវានាពេលនេះ គឺជាការចាំបាច់ដើម្បីរក្សាសន្តិសុខ។

តាមលោក Garcia ខាងថៃបានឱ្យសញ្ញាថា ពួកគេនឹងត្រៀមដកកងទ័ពចេញវិញ នៅពេលមានការកំណត់បន្ទាត់ព្រំដែនច្បាស់លាស់ជាផ្លូវការ ហើយលោកបានកត់សម្គាល់ថា បញ្ហានេះនឹងត្រូវដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងតម្រូវឱ្យមានការពិភាក្សាជាបន្តបន្ទាប់បន្ថែមទៀត។ លោក Garcia យល់ឃើញថា ក្រោមស្ថានភាពបច្ចុប្បន្ន ទាំងថៃនិងកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរៀងៗខ្លួនក្រោមបទឈប់បាញ់៕