* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

យោធានូវែលសេឡង់ ស្វែងរកការធ្វើឱ្យស៉ីជម្រៅ ក្នុងទំនាក់ទំនងប្រតិបត្តិការ ជាមួយអូស្រ្តាលី

09-09-2026 15:59

(វែលលីងតោន)៖ យន្តហោះចម្បាំងបំបាំងកាយ F-35A របស់អូស្ត្រាលី ២គ្រឿង កំពុងស្ថិតនៅក្នុងប្រទេសនូវែលសេឡង់ ដើម្បីធ្វើសមយុទ្ធជាមួយកងទ័ពជើងគោក និងកងទ័ពអាកាសនូវែលសេឡង់ ដោយសកម្មភាពនេះ បង្ហាញឱ្យឃើញពី ការពង្រឹងទំនាក់ទំនងផ្នែកការពារជាតិនៃប្រទេសជិតខាងទាំងពីរ ខណៈដែលពួកគេកំពុងឆ្ពោះទៅរកការចែករំលែកលើផ្នែកធនធានមនុស្ស និងការងារជួសជុលថែទាំបរិក្ខារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦។

កងទ័ពអូស្រ្តាលី និងនូវែលសេឡង់ បានធ្វើសមយុទ្ធរួមគ្នាច្រើនលើកនៅក្នុងឆ្នាំ២០២៦នេះ។ មេបញ្ជាការកងទ័ពអាកាសនូវែលសេឡង់ លោក Darryn Webb បាននិយាយក្នុងបទសម្ភាសមួយថា ភាគីទាំងពីរមិនត្រឹមតែផ្តោតលើសមត្ថភាពទំនាក់ទំនង និងធ្វើប្រតិបត្តិការជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែកំពុងឆ្ពោះទៅរកកម្រិតស៉ីជម្រៅជាងមុន។ លោកបានឱ្យដឹងថា ប្រទេសទាំងពីរ បានរៀបចំឯកសារមួយចំនួន ស្ដីពីវិធីដែលកងទ័ពទាំងពីរអាចសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ហើយធ្លាប់មានបំណងឱ្យ អ្នកបើកបរយន្តហោះអូស្ត្រាលីម្នាក់ បើកយន្តហោះ P-8A Poseidon របស់នូវែលសេឡង់ នៅក្នុងសមយុទ្ធរួមគ្នាថ្មីនេះ។ បើទោះបីជាវាមិនបានកើតឡើងក្នងពេលនេះក្តី ប៉ុន្តែផែនការត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនាពេលអនាគត។

ការរៀបចំដែលមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ អាចជួយដោះស្រាយបញ្ហាកង្វះខាតបុគ្គលិក អំឡុងពេលនៃការដាក់ពង្រាយកងកម្លាំង។ ឧទាហរណ៍ បុគ្គលិកបច្ចេកទេសរបស់អូស្ត្រាលី អាចជួយគាំទ្រដល់ យន្តហោះរបស់នូវែលសេឡង់ នៅមូលដ្ឋានរបស់អូស្ត្រាលី ប្រសិនបើបុគ្គលិកជំនាញរវល់ ខណៈដែលក្រុមការងាររបស់អូស្ត្រាលី អាចចូលបំពេញតួនាទីជំនួស ក្នុងករណីមានកង្វះខាតបុគ្គលិក នៅក្នុងក្រុមរបស់នូវែលសេឡង់។ តាមអ្នកនាំពាក្យ ផ្នែកការពារជាតិអូស្ត្រាលី ការប្រើប្រាស់យន្តហោះ P-8A Poseidon ដែលមានប្រព័ន្ធបេសកកម្ម និងបណ្តាញទំនាក់ទំនង ប្រហាក់ប្រហែលគ្នា នឹងអនុញ្ញាតឱ្យកងទ័ពអាកាសនៃប្រទេសទាំងពីរ ធ្វើសមាហរណកម្មក្រុមការងារប្រតិបត្តិ និងក្រុមការងារថែទាំយន្តហោះបានយ៉ាងឆាប់រហ័ស៕