* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ផ្ទុះការតវ៉ាទទូចឱ្យកូរ៉េខាងត្បូង នៅឱ្យឆ្ងាយពីបញ្ហាសង្រ្គាមអ៉ីរ៉ង់ (Video inside)

09-09-2026 16:23

(សេអ៊ូល)៖ នៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាជនកូរ៉េខាងត្បូងជាច្រើននាក់ បានជំរុញឱ្យរដ្ឋាភិបាលរបស់ពួកគេ កុំបញ្ជូនកងទ័ពទៅកាន់ច្រកសមុទ្រ Hormuz ជាមួយការរិះគន់យ៉ាងខ្លាំងក្លាទៅលើអ្វីដែលពួកគេហៅថាជា «សង្គ្រាមខុសច្បាប់» របស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមអ្នកតវ៉ាដែលស្ថិតនៅទល់មុខបរិវេណស្ថានទូតអាមេរិក ក្នុងទីក្រុងសេអ៊ូល បានលើកបដាដែលមានសរសេរថា «កុំចូលរួមក្នុងសង្គ្រាមឈ្លានពាន» ខណៈថ្នាក់ដឹកនាំនៅកូរ៉េខាងត្បូង កំពុងពិចារណាលើការរួមចំណែកដល់សន្តិសុខនៃច្រកផ្លូវទឹកនោះ។
«យើងមិនអាចបញ្ជូនយុវជនរបស់យើងទៅកាន់ជ្រោះមរណៈឡើយ» នេះជាពាក្យស្លោកដែលក្រុមអ្នកតវ៉ាប្រមាណ ៦០នាក់ បានស្រែកឡើង នៅខាងក្រៅមជ្ឈមណ្ឌលសិល្បៈសម្តែង Sejong ក្នុងទីក្រុងសេអ៊ូល។

ការតវ៉ានេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីអាជ្ញាធរការពារជាតិកូរ៉េខាងត្បូង ប្រកាសពីការបញ្ជូនក្រុមការងារទៅស្វែងយល់ពីការពិត ដើម្បីវាយតម្លៃស្ថានភាពនៅតំបន់ច្រកសមុទ្រ Hormuz ប៉ុន្តែបានសង្កត់ធ្ងន់ថា មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទេ ពាក់ព័ន្ធការដាក់ពង្រាយកងកម្លាំង៕