* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ការស្ទង់មតិរបស់បណ្តាញ CGTN៖ ភាពបើកចំហរបស់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនបង្កើនទំនុកចិត្តរបស់ទីផ្សារសកល

09-09-2026 16:48

(ប៉េកាំង)៖ ក្នុងខណៈពេលបើកធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២៦ (CIFTIS) បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិ​ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន 89.6% យល់ឃើញថា CIFTIS បានក្លាយជាវេទិកាសំខាន់មួយសម្រាប់លើកកម្ពស់ កម្រិតបើកចំហក្នុងវិស័យពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន។

CIFTIS ឆ្នាំនេះបានបង្កើតពន្លាពិព័រណ៍ "សេវាកម្មចិន" ជាលើកដំបូង ដោយបង្ហាញពីសមិទ្ធផលថ្មីបំផុតក្នុងវិស័យសេវាកម្មឌីជីថល សេវាកម្មវប្បធម៌ និងភស្តុភារកម្មទំនើបជាដើម។ ទាក់ទងនឹងរឿងនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន 93.8% យល់ឃើញថា CIFTIS មិនត្រឹមតែជាវេទិកាសម្រាប់តាំងបង្ហាញសមិទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាពាណិជ្ជកម្មស្នូលសម្រាប់លើកកម្ពស់កម្រិតបើកចំហ​នៃទីផ្សារធំរបស់ប្រទេសចិនផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនសម្រេចបាន នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលគួរឱ្យកត់សម្គាល់ដូចជា ការនាំចូលពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនឈរលើលេខរៀងទី ២ នៅទូទាំងពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ជាមួយនឹងទំហំនាំចូលក្នុងឆ្នាំ ២០២៥ មានចំនួនលើសពី 620 ពាន់លានដុល្លារអាមេរិក អត្រាកំណើននៃការនាំចូលសេវាកម្មដឹកជញ្ជូន នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ បាននាំមុខគេលើពិភពលោក ហើយការនាំចេញពាណិជ្ជកម្មសេវាកម្ម ​ផ្អែកលើជំនាញមានចំនួនលើសពី 800 ពាន់លានយាន់ប្រាក់ចិន។ ការស្ទង់មតិបានឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន 90.6% បានបង្ហាញថា ប្រការនេះឆ្លុះបញ្ចាំងពីភាពធន់ និងភាពរស់រវើកនៃវិស័យពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន ដែលជួយឱ្យប្រទេសនានាជុំវិញពិភពលោក​ចែករំលែកឱកាសអភិវឌ្ឍន៍នៃទីផ្សារចិន។

សូមបញ្ជាក់ថា ការស្ទង់មតិនេះ​បានធ្វើឡើងតាមវេបសាយភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ហើយក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន 2406 នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន