ក្រសួងការបរទេសចិនថ្លែងថា ជប៉ុនគប្បីកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយយោធានិយម ហើយចាត់វិធានការជាក់ស្តែង ដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងអាស៊ី និងសហគមន៍អន្តរជាតិ
09-09-2026 16:49
(ប៉េកាំង)៖ ថ្ងៃទី៨ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទ សារព័ត៌មានជាប្រចាំ។ អ្នកសារព័ត៌មានសួរថា៖ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានទាមទារឱ្យរុស្ស៊ីរុះរើវិមានរំលឹកជ័យជម្នះក្នុងសង្គ្រាមប្រឆាំងយោធានិយមជប៉ុន ដោយអះអាងថា ការរចនានៃវិមាននេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនជប៉ុន ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ជប៉ុនបែរជាបញ្ជាក់ជាថ្មីថា «មាត្រារដ្ឋអរិភាព» នៅក្នុង«ធម្មនុញ្ញអង្គការសហប្រជាជាតិ»គឺហួសសម័យហើយ។
តើប្រទេសចិនមានការវាយតម្លៃយ៉ាងណាចំពោះការលើកឡើងរបស់រដ្ឋាភិបាលជប៉ុន? លោកស្រី Mao Ning បានថ្លែងថា ជប៉ុនបានចូលរួមអង្គការសហប្រជាជាតិ គ្រោមបុរេលក្ខខណ្ឌដែលទទួលស្គាល់ឧក្រិដ្ឋកម្មយោធានិយម និងទទួលយកខ្លឹមសារទាំងស្រុងនៃ «ធម្មនុញ្ញអង្គការសហប្រជាជាតិ»។ «មាត្រារដ្ឋអរិភាព» ដែលចែងនៅក្នុង «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ជាការរៀបចំពិសេសខាងផ្លូវច្បាប់ដែលផ្តោតលើ ប្រទេសដែលចាញ់ក្នុងសង្គ្រាមលោកលើកទី២ ហើយសព្វថ្ងៃនេះនៅតែមានសុពលភាព។ ឆ្នាំនេះគឺជាខួបទី៨០ នៃការបើកសវនាការជំនុំជម្រះទីក្រុងតូក្យូ ប្រទេសជប៉ុន គប្បីរៀនសូត្រពីប្រវត្តិសាស្ត្រ កាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយយោធានិយម ហើយចាត់វិធានការជាក់ស្តែងដើម្បីទទួលបាន ទំនុកចិត្តពីប្រទេសជិតខាងអាស៊ី និងសហគមន៍អន្តរជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន




