* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងការបរទេសចិន៖ សម្ភារៈជំនួយបន្ទាន់ជំលានទី ៤ របស់ប្រទេសចិនចាប់ផ្តើម​ដឹក​ទៅកាន់ប្រទេសនេប៉ាល់

09-09-2026 17:14

(ប៉េកាំង)៖ នៅថ្ងៃទី ៨ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើក​ធ្វើ​​​សន្និសីទសារព័ត៌​មានជាប្រចាំ ។ លោកស្រី Mao Ning បានឱ្យដឹងថា ដើម្បីគាំទ្រដល់ការងារ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​របស់ប្រទេសនេប៉ាល់ សម្ភារៈជំនួយ​សង្គ្រោះ​បន្ទាន់​ជំហានទី ៤ ​របស់​ប្រទេស​ចិន​ត្រូវបានដឹកចេញទៅនៅព្រឹកថ្ងៃនេះ បូករួមទាំងបរិក្ខារដឹកជញ្ជូនអំពូលបំភ្លឺនិងសម្ភារៈ​ចាត់​ចែង​​​​សាកសព​ជាដើម​ ។ មជ្ឈដ្ឋាន​ផ្សេងៗ​ក្នុង​សង្គមចិន​ក៏​បាន​ផ្តល់​ជំនួយ​យ៉ាង​សកម្ម​ដល់​ប្រទេសនេប៉ាល់ផងដែរ ។ តំណាង​មូលនិធិអភិវឌ្ឍន៍ជនបទចិ​ន​បាន​ទៅ​កាន់​តំបន់​រងគ្រោះ​នៅ​ប្រទេសនេប៉ាល់ ដើម្បីសង់ទីលំនៅបណ្តោះអាសន្ន​និងផ្តល់សម្ភារៈប្រើ​ប្រាស់​ក្នុង​​ជីវភាពប្រចាំ​​​​ថ្ងៃ​និង​សេវា​វេជ្ជសាស្រ្ត​ជា​មូលដ្ឋាន​ដល់​ជន​រងគ្រោះ ​។ ​ថ្មីៗ​កន្លង​ទៅនេះ​សមាគម​សហគ្រាសនេប៉ាល់-ចិន​​បានប្រគល់ថវិកា​សប្បូរ​សធម៌ជំហានដំបូង​ដល់​ប្រទេស​នេ​ប៉ាល់​ ​។​

លោកស្រី Mao Ning បានថ្លែងថា នៅចំពោះមុខគ្រោះមហន្តរាយធំៗ ប្រទេសចិន​នឹង​បន្ត​ឈរ​រួម​គ្នាជាមួយប្រទេសនេប៉ាល់ ដើម្បីជួយគ្នា​​និងជម្នះការលំបាក៕

វិទ្យុមិត្តភាពកម្ពុជាចិន