ក្រសួងការបរទេសចិន ឆ្លើយតបនឹងការលើកឡើងខុសឆ្គងរបស់អាជ្ញាធរ Lai Qingde៖ កោះតៃវ៉ាន់មិនមែនជាប្រទេសមួយទេ នៅពេលអនាគតក៏មិនមែនដែរ
09-09-2026 17:16
(ប៉េកាំង)៖ ថ្ងៃទី៨ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយព័ត៌មានឱ្យដឹងថា បុគ្គល Lai Qingde បានអះអាងថាចិនបានមួលបង្កាច់អត្ថន័យ នៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ។ កោះតៃវ៉ាន់ជា“រដ្ឋអធិបតេយ្យភាពដែលឯករាជ្យ”សេចក្តីសម្រេចចិត្តនេះគ្រាន់តែដោះស្រាយបញ្ហាអំពីអាសនៈ និងសិទ្ធិជាតំណាងរបស់សាធារណរដ្ឋប្រជាមានិតចិន នៅអង្គការសប្រជាជាតិតែប៉ុណ្ណោះ គ្មានទាក់ទងអ្វីជាមួយនឹងកោះតៃវ៉ាន់ទេ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?
លោកស្រី Mao Ningបានបញ្ជាក់ថា នៅលើពិភពលោកមានប្រទេសចិន តែមួយគត់ កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិន ដែលមិនអាចកាត់ផ្តាច់បាន វាគឺជាប្រវត្តិសាស្ត្រនិងការពិតខាងផ្លូវច្បាប់ ដែលមិនអាចកែប្រែបាន។ សេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ពីគោលការណ៍ចិនមួយជាផ្លូវការ និងបញ្ជាក់ច្បាស់ពីអាសនៈរបស់ប្រទេសចិនក្នុងអង្គការសហប្រជាជាតិគឺមានតែមួយ។ កោះតៃវ៉ាន់មិនមែនជាប្រទេសមួយទេ នៅពេលអនាគតក៏មិនមែនដែរ។ អាជ្ញាធរ Lai Qingdeមួលបង្កាច់ខ្លឹមសារ នៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិយ៉ាងគឃ្លើន បានលាតត្រដាងពីចរិតអបគមន៍របស់ពួកគេគឺ “ប៉ុនប៉ងឱ្យកោះតៃវ៉ាន់ឯករាជ្យ” ការលើកឡើងដ៏ខុសឆ្គងបែបនេះ មិនអាចកែប្រែប្រវត្តិសាស្ត្រ និងការពិតខាងផ្លូវច្បាប់ដែលត្រើយទាំងសងខាង នៃច្រកសមុទ្រកោះតៃវ៉ាន់ជា ប្រទេសចិនតែមួយនោះទេ ហើយក៏មិនអាចប៉ះពាល់ដល់និម្មាបនកម្មដ៏រឹងមាំ ដែលសហគមន៍អន្តរជាតិប្រកាន់ខ្ជាប់គោលកាណ៍ចិនមួយនោះដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន




