* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក Xi Jinping ប្រធានរដ្ឋចិន ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Burnham នាយករដ្ឋមន្ត្រីអង់គ្លេស

09-09-2026 17:36

(ប៉េកាំង)៖ នៅយប់ថ្ងៃទី ៨ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Burnham នាយករដ្ឋមន្ត្រីអង់គ្លេសតាមការណាត់។

លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោក Burnham ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ព្រមនិងលើកឡើងថា ប្រទេសចិន និងអង់គ្លេស គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទោះបីជាប្រទេសទាំងពីរមានប្រព័ន្ធសង្គម និងលក្ខខណ្ឌជាតិខុសគ្នាក៏ដោយ ប៉ុន្តែផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ គឺលើសពីការខ្វែងគំនិតគ្នា​ ។ ភាគីទាំងពីរគួរតែគោរព និងជឿចិត្តគ្នាទៅវិញទៅមក ជម្នះការខ្វែងគំនិត ស្វែងរកភាពដូចគ្នាខណៈពេលដែលរក្សាទុកភាពខុសគ្នា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអង្គភាពសេដ្ឋកិច្ចធំ​របស់ពិភពលោក ទាំងប្រទេសចិន និងអង់គ្លេសសុទ្ធតែគាំទ្រពហុភាគីនិយម ពាណិជ្ជកម្មបើកចំហ និងរក្សាឋានៈជាស្នូលរបស់អង្គការសហប្រជាជាតិ។ ប្រទេសទាំងពីរ គួរតែពង្រឹងការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួលក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ក្រុមប្រទេសG20 និងអង្គការWTOជាដើម ដើម្បីជំរុញពិភពលោកពហុប៉ូលដែលមានសមភាព និងសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ទូទៅនិងបរិយាបន្ន។

លោក Burnham បានឯកភាពនឹងការលើកឡើងរបស់លោកXi Jinping ព្រមនិងថ្លែងថា អង់គ្លេសមានឆន្ទៈក្នុងការរក្សា និរន្តរភាពនៃគោលនយោបាយចំពោះប្រទេសចិន ព្រមនិងអភិវឌ្ឍយ៉ាងមុតមាំនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយប្រទេសចិនដែលប្រកបដោយស្ថិរភាពរយៈពេលវែង ។ គោលជំហររបស់អង់គ្លេសលើបញ្ហាតៃវ៉ាន់​មិនបានផ្លាស់ប្តូរឡើយ។ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ និងស្មុគស្មាញនាពេលបច្ចុប្បន្ន ក្នុងនាមជា សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេសអង់គ្លេស និងចិនគួរតែជំរុញកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហាក្តៅលើផ្ទៃអន្តរជាតិ រួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនិងបញ្ហាប្រឈមសកលផ្សេងទៀត ក៏ដូចជាពួតដៃគ្នាដើម្បីរក្សាស្ថិរភាព និងវិបុលភាពរបស់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន