* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បណ្តុះ​ពន្លក​នៃ​យុគសម័យ​ថ្មី​​ឱ្យ​បាន​ល្អ

09-09-2026 17:59

(ប៉េកាំង)៖ ការអប់រំគឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសជាតិ។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្ត​ចិន​លើកទី​ ១៨​ មក​​ លោក Xi Jinping​ អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​ តែង​យកចិត្តទុកដាក់​ចំពោះការអភិវឌ្ឍការអប់រំ​មូលដ្ឋាន និង​បាន​ផ្តល់អនុសាសន៍​ណែនាំ​និងលើក​ទិសដៅ​សម្រាប់ការកសាងប្រទេសខ្លាំង​ក្លា​ខាង​ការ​អប់រំ​។

សន្និសីទស្តីពីការអប់រំមូលដ្ឋានប្រទេស​ចិន​ បានប្រារព្ធឡើងនៅទីក្រុងប៉េកាំងនៅខែកក្កដា ឆ្នាំនេះ ដើម្បី​​ផ្សព្វផ្សាយអនុសាសន៍​​ណែនាំសំខាន់របស់លោក Xi Jinping​​ ស្តីពីការអប់រំមូលដ្ឋាន។ លោកXi Jinping​​ បានសង្កត់ធ្ងន់លើ "ការបង្កើតនិម្មាបនកម្ម​​ថ្មីសម្រាប់​ការអភិវឌ្ឍការអប់រំមូលដ្ឋានប្រកបដោយ​គុណភាពខ្ពស់ជាបន្តបន្ទាប់" ដែលបាន​ចង្អុលបង្ហាញទិសដៅ​សម្រាប់​ការងារ​​អប់រំ​មូលដ្ឋាននៅក្នុងយុគសម័យថ្មីរបស់​ប្រទេស​ចិន​។ អ្នកអប់រំត្រូវ​ខិតខំប្រឹងប្រែង​បំពេញ​ភារកិច្ច​ ដើម្បី​ថែរក្សា​កុមារនិង​ក្មេងជំទង់​​ឱ្យ​ធំធាត់​ឡើង​ប្រកបដោយ​សុខភាព​ល្អ​ និង​ជំរុញ​ការអភិវឌ្ឍការអប់រំជាកាតព្វកិច្ចប្រកបដោយ​​គុណភាពខ្ពស់ និង​តុល្យភាព។

លោក Xi Jinping បានលើកឡើង​ថា «វ័យជំទង់ គឺជារយៈពេល​មាស​សម្រាប់​លើកកម្ពស់សុខភាពរបស់​មនុស្សយើង​​»។ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦​ លោក​Xi Jinping ​បានអញ្ជើញចុះ​ត្រួត​ពិនិត្យការងារ​​នៅ​សហគមន៍ ​Longfusi នៅ​ទី​ក្រុងប៉េកាំង។ លោកមានក្តីសោមនស្សរីករាយ ពេលមើល​​ឃើញកុមារទាំងឡាយ និង​បានផ្តែ​ផ្តាំ​​ឱ្យ​ពួកគេ «​ចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បី​សុខភាពល្អនិងមាន​​​រាងកាយមាំ​មួន​​​។ លោក​បាន​បន្ត​ថា​ លទ្ធផលប្រឡងគ្រាន់តែជាផ្នែក​​មួយប៉ុណ្ណោះ កូន​ក្មួយ​ទាំងអស់គ្នា​ត្រូវ​ក្លាយជាមនុស្ស ដែលមានសុខភាពល្អ​ទាំង​​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ មាន​ចំណេះដឹងនិង​មាន​សីល​ធម៌​ ដើម្បីសម្របខ្លួនទៅនឹងសង្គមឱ្យ​បាន​ល្អ​នាពេលអនាគត»

កាលពីខែមីនា ឆ្នាំនេះ​ លោកXi Jinping បានទៅដល់​សាលា​មួយ​នៅ​តំបន់​ថ្មីXiong'an ខេត្តHebei ។ ពេល​ជួប​សំណេះសំណាល​ជាមួយ​​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​ លោកបានសួរថា​​៖ «តើមានសិស្សប៉ុន្មាននាក់ពាក់វ៉ែនតា?» , «តើធានាថា​​ថា​សិស្សានុសិស្ស​​មាន​ពេលវេលាសម្រាប់​​​ហាត់ប្រាណ​ទេ?» អនុសាសន៍​ណែនាំ​របស់​លោក​ Xi Jinping បាន​បង្ហាញពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​ការធំធាត់​ឡើង​ប្រកបដោយសុខភាពល្អរបស់កុមារ​និង​ក្មេង​ជំទង់។ ប្រែ​ក្លាយ​ពី "ពិន្ទុសំខាន់​បំផុត​" ទៅ​​ "សុខភាពសំខាន់​បំផុត​​"​ ប្រការនេះ​មិន​ត្រឹម​តែ​ជា​ស្តង់ដាវាយតម្លៃចំពោះ​ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទស្សនវិជ្ជាអប់រំស្នូលផងដែរ។

តំបន់​នានា​នៃប្រទេស​ចិន​បាន​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​លោក​Xi Jingping ដើម្បី​បង្កើន​សុខភាព​​ផ្លូវ​កាយនិង​ផ្លូវ​ចិត្ត​​​របស់កុមារ​និង​​ក្មេង​ជំទង់​ ។

ខេត្ត Guangdong បានទម្លាក់ថវិកាចំនួន ៤៣៥ លានយាន់ប្រាក់ចិន​​ ដើម្បីជួសជុល​និង​កែ​លម្អ​កន្លែងលេង​កីឡានៅក្នុងបរិវេណ​សាលារៀនតាម​ជនបទចំនួន ៧៦២ កន្លែង​ , ខេត្តJiangsuបានបង្កើត​បន្ទប់​ប្រឹក្សាយោបល់​ខាង​ផ្លូវចិត្តចំនួន ៤៨៦ កន្លែង​ដែលគ្របដណ្តប់សាលារៀនទាំង​អស់ក្នុង​​​ទីក្រុង និងជនបទ, សាលារៀន​ទាំង​អស់​​នៅ​ទីក្រុងប៉េកាំងបាន​ប្រារព្ធធ្វើ​ការប្រកួតកីឡា​បាល់ទាត់​ ដែល​គ្របដណ្តប់​សិស្សានុសិស្ស​ជាង ១០ លាននាក់។ល។​

លោក Xi​ Jinping បានគូស​បញ្ជាក់​ថា៖ «ត្រូវតែ​ជំរុញ​ជាបន្តបន្ទាប់ឱ្យ​​សមិទ្ធផល​នៃការអភិវឌ្ឍផ្នែក​អប់រំផ្តល់ផលប្រយោជន៍កាន់តែច្រើន​ ដល់ប្រជាជនទាំងអស់​ប្រកបដោយ​សមភាព​ និង «ត្រូវស្រប​តាម​ការរំពឹងទុកថ្មីរបស់ប្រជាជន ជំរុញ​ការ​​លើក​កម្ពស់​គុណភាព​នៃ​ការអប់រំមូលដ្ឋាន និង​ការពារ​​បន្ទាត់ក្រហម​​នៃ​សមភាពខាង​អប់រំឱ្យ​បាន​​រឹងមាំ​។»

គ្រូបង្រៀន គឺជាមូលដ្ឋានគ្រឹះនៃការអប់រំ និងជាប្រភពនៃការ​រីកចម្រើន​នៃ​ការអប់រំ​។ លោកXi​ Jinping បានលើកឡើង​ថា៖ «វាជាសំណាងល្អរបស់មនុស្សម្នាក់ ដែល​បាន​ជួបជាមួយគ្រូបង្រៀនល្អ ជាកិត្តិយស​​របស់សាលារៀនដែល​មានគ្រូបង្រៀនល្អ និង​ជា​ក្តីសង្ឃឹមរបស់ប្រទេសជាតិដែល​មាន​​​គ្រូបង្រៀនល្អៗ បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​៕

វិទ្យុមិត្តភាពកម្ពុជាចិន