* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត

09-09-2026 19:55

(មូស្គូ)៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៉ីនឹងមានការឆ្លើយតបសមស្របមួយ ចំពោះការសម្រេចចិត្តរបស់ហុងគ្រី ក្នុងការបណ្តេញអ្នកការទូតរុស្ស៉ីចំនួន ១០រូប ប៉ុន្តែទីក្រុងមូស្គូនៅតែបន្តបើកចំហចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។

រដ្ឋាភិបាលថ្មីរបស់ហុងគ្រី ដឹកនាំដោយលោក Peter Magyar ដែលបានឡើងកាន់តំណែងជំនួសអតីតនាយករដ្ឋមន្ត្រីស្និទ្ធនឹងរុស្ស៉ី លោក Viktor Orban បានប្រកាសបណ្តេញអ្នកការទូតទាំងនោះ ដោយលើកឡើងថាពួកគេបានធ្វើសកម្មភាពមិនសមស្របនឹងឋានៈការទូតរបស់ខ្លួន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ថា ទោះបីជាចំណាត់ការនេះជះឥទ្ធិពលអវិជ្ជមានក៏ដោយ ប៉ុន្តែរុស្ស៉ីនៅតែចង់រក្សា និងបន្តអភិវឌ្ឍកេរដំណែលនៃទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការបណ្តេញអ្នកការទូតនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ហុងគ្រី ឆ្ពោះទៅរកជំហររឹងមាំរបស់លោកខាងលិច ក្រោយការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីកាលពីខែមេសាកន្លងទៅ៕