* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ដូណាល់ ត្រាំ បានជូនកាដូជាប្រាក់សុទ្ធ ៤៥,០០០ដុល្លារ ដល់ជំនួយការផ្ទាល់របស់លោក

09-09-2026 20:07

(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក The Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារកន្លងទៅនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់កាដូជាប្រាក់សុទ្ធចំនួន ៤៥,០០០ដុល្លារអាមេរិក ដល់ជំនួយការប្រតិបត្តិផ្ទាល់របស់លោក គឺលោកស្រី Natalie Harp ព្រមទាំងបុគ្គលិកសេតវិមានពីររូបផ្សេងទៀត។ នេះបើតាមការដកស្រង់ចេញផ្សាយនៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦។

ផ្អែកតាមឯកសារប្រកាសហិរញ្ញវត្ថុ បុគ្គលិកសេតវិមានពីររូបទៀតដែលទទួលបានប្រាក់កាដូប្រហាក់ប្រហែលគ្នានេះដែរ រួមមានលោកស្រី Margo Martin និងលោកស្រី Chamberlain Harris ដោយពួកគេបានបញ្ជាក់ថា ប្រាក់នោះគឺជា «កាដូប្រាក់សុទ្ធក្នុងឱកាសបុណ្យទាន» (Cash Gift for Holidays)។

លោកស្រី Natalie Harp ត្រូវបានគេដឹងថាជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់លោក ត្រាំ ដែលតែងតែនៅក្បែររូបលោកជានិច្ចនៅក្នុងអាណត្តិទីពីរនេះ ដោយមានភារកិច្ចជួយវាយអត្ថបទបង្ហោះលើបណ្តាញសង្គម និងបោះពុម្ពព័ត៌មានផ្សេងៗឱ្យលោកអាន រហូតដល់ត្រូវបានគេប្រសិទ្ធនាមថាជា «មនុស្សម៉ាស៊ីនព្រីន» (Human Printer)។ បច្ចុប្បន្ន លោកស្រីទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ១៥០,០០០ដុល្លារ ក្នុងតួនាទីជាជំនួយការពិសេស និងជាជំនួយការប្រតិបត្តិរបស់ប្រធានាធិបតី។

គួរបញ្ជាក់ថា អ្នកនាំពាក្យសេតវិមានបានចេញមុខការពារការផ្តល់កាដូនេះ ដោយលើកឡើងថា នេះគឺជា «ទម្លាប់ជាយូរយារណាស់មកហើយរបស់លោក ត្រាំ ក្នុងការផ្តល់កាដូថ្ងៃបុណ្យណូអែលដល់មនុស្សជុំវិញខ្លួន រួមទាំងបុគ្គលិក និងក្រុមជំនួយការផងដែរ» ហើយកាដូទាំងនេះមិនជាប់ពាក់ព័ន្ធនឹងកាតព្វកិច្ចការងារផ្លូវការរបស់ពួកគេនោះឡើយ ដែលធ្វើឱ្យទង្វើនេះគឺស្របច្បាប់ និងអនុលោមតាមក្រមសីលធម៌យ៉ាងពេញលេញ៕