* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មនុស្សយ៉ាងហោច ១៤នាក់ស្លាប់ ក្នុងការផ្ទុះឃ្លាំងស្តុកអាវុធមួយកន្លែង នៅខេត្ត Idlib ប្រទេសស៉ីរី

09-09-2026 20:42

(ឌូបៃ)៖ ទូរទស្សន៍រដ្ឋស៉ីរីបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់បាត់បង់ជីវិត និង ១១នាក់ផ្សេងទៀតបានរងរបួស នៅថ្ងៃពុធនេះ នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយនៅឯទីតាំងស្តុកអាវុធ និងយុទ្ធភណ្ឌសេសសល់ពីសង្គ្រាមបណ្តោះអាសន្ន ក្បែរទីក្រុង Sarmada ក្នុងខេត្ត Idlib។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិស៉ីរី បានបញ្ជាក់ថា អាវុធ និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនោះ ត្រូវបានប្រមូលយកមកស្តុកទុកជាបណ្តោះអាសន្ននៅទីតាំងកើតហេតុ មុនពេលគ្រោងនឹងដឹកជញ្ជូនយកទៅកន្លែងផ្សេង ហើយសមាជិកកងទ័ពមួយចំនួនក៏ស្ថិតក្នុងចំណោមអ្នករងរបួសផងដែរ។ កម្លាំងការពារស៊ីវិល និងក្រុមពន្លត់អគ្គិភ័យត្រូវបានដាក់ពង្រាយជាបន្ទាន់ ប៉ុន្តែការផ្ទុះជាបន្តបន្ទាប់បានបង្កជាឧបសគ្គរារាំងដល់កិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើង ខណៈដែលផ្សែងខ្មៅក្រាស់ឃ្មឹកបានហុយទ្រលោមឡើងអស់រយៈពេលជាច្រើនម៉ោង។ រហូតមកទល់ពេលនេះ អាជ្ញាធរមិនទាន់បានបញ្ជាក់ពីមូលហេតុបង្កឱ្យមានការផ្ទុះដំបូងនៅឡើយទេ។

គួរបញ្ជាក់ថា នេះគឺជាករណីផ្ទុះគ្រាប់រំសេវលើកទីពីរនៅក្នុងខេត្ត Idlib នៅក្នុងខែកញ្ញានេះ បន្ទាប់ពីរថយន្តមួយគ្រឿងដែលផ្ទុកគ្រាប់រំសេវបានផ្ទុះឡើងនៅក្នុងទីក្រុង Binnish កាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅ ដោយបានសម្លាប់មនុស្ស ៥នាក់ និងបណ្តាលឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស៕