* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ

09-09-2026 22:46

(តេអាវីវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក ហ្គីឌៀន សា (Gideon Saar) នៅថ្ងៃពុធ បានប្រកាសថា រដ្ឋាភិបាលអ៊ីស្រាអែលមិនមានផែនការបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា (Gaza) នោះទេ។ ការបញ្ជាក់នេះធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូប បានលើកឡើងពីសំណើបណ្តេញពលរដ្ឋប៉ាឡេស្ទីនទ្រង់ទ្រាយធំចេញពីតំបន់ឆ្នេរមួយនេះ កាលពីដើមខែ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងលូប៊្លីយ៉ាណា (Ljubljana) ប្រទេសស្លូវេនី (Slovenia) ក្នុងឱកាសបើកសម្ពោធស្ថានទូតអ៊ីស្រាអែល លោក សា បានសង្កត់ធ្ងន់ថា៖ «យើងមិនមានគម្រោងបណ្តេញ ឬនិរទេសនរណាម្នាក់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបឡើយ។ ប្រសិនបើមាននរណាម្នាក់ចង់ធ្វើអន្តោប្រវេសន៍ដោយស្ម័គ្រចិត្ត ហើយមានប្រទេសដែលព្រមទទួលយកពួកគេ... យើងនឹងមិនជំទាស់ទេ ប៉ុន្តែយើងក៏នឹងមិនបង្ខិតបង្ខំនរណាម្នាក់ឱ្យចាកចេញផ្ទុយពីឆន្ទៈរបស់ពួកគេដែរ»។

គួររំលឹកថា កាលពីថ្ងៃទី០២ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាត (Israel Katz) បានលើកឡើងថា «នៅទីបំផុត គ្មានដំណោះស្រាយពិតប្រាកដណាមួយសម្រាប់ហ្គាហ្សាទេ ប្រសិនបើគ្មានការធ្វើចំណាកស្រុក» របស់ពលរដ្ឋប៉ាឡេស្ទីន។ បន្ទាប់មក នៅថ្ងៃទី០៣ ខែកញ្ញា រដ្ឋមន្ត្រីសន្តិសុខស្តាំនិយមជ្រុល លោក អ៊ីតាម៉ា បេន ហ្គីវៀ (Itamar Ben-Gvir) ក៏បានគូសវាសផែនការរយៈពេល ៧ឆ្នាំ ដើម្បីជម្លៀសប្រជាជនហ្គាហ្សាចេញ តាមរយៈអ្វីដែលលោកហៅថាជា «ការធ្វើចំណាកស្រុកដោយស្ម័គ្រចិត្ត»៕