* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កាណាដា យល់ព្រមផ្ដល់ជំនួយយោធាគាំទ្រដល់ប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែន (Video inside)

11-09-2026 10:22

(Reuters)៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark ‌Carney នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសឱ្យដឹងថាប្រទេសរបស់លោកបានយល់ព្រមផ្ដល់ជំនួយ ៣៥០លានដុល្លារកាណាដា ឬស្មើនឹង ២៦០លានដុល្លារអាមេរិក ទៅឱ្យអ៊ុយក្រែន ដើម្បីទិញគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសរបស់លោក Mark ‌Carney ធ្វើឡើងបន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានបំពេញទស្សនកិច្ចទៅកាន់កាណាដា។ ទីក្រុងកៀវ កំពុងខ្វះខាតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិក និងមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលបាលិស្ទីគរបស់រុស្ស៉ី ក្នុងពេលទីក្រុងមូស្គូកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាស ដោយប្រើមីស៊ីលបាលិស្ទីគ។ «ខណៈរុស្ស៉ីកំពុងបង្កើនការវាយប្រហារដោយមិនរើសមុខលើប្រជាជនស៊ីវិល ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនកំពុងដើរតួនាទីយ៉ាងសំខាន់។ ដូច្នេះ នៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) កាណាដា និងអ៊ុយក្រែនបានឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់គ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស...កញ្ចប់បរិក្ខារមានទំហំទឹកប្រាក់ ៣៥០លានដុល្លារកាណាដា នឹងចូលរួមចំណែកការពារប្រជាជនអ៊ុយក្រែន»។ នេះជាការគូសបញ្ជាក់របស់លោក Mark ‌Carney ប្រាប់ក្រុមអ្នកសារព័ត៌មាន។

លោក Mark ‌Carney មិនបានបញ្ជាក់លម្អិតថាតើគ្រាប់មីស៊ីលប្រភេទអ្វីនឹងត្រូវបានប្រគល់ ឬថានៅពេលណាទើបការប្រគល់នឹងចាប់ផ្ដើមនោះទេ? ក៏ប៉ុន្តែអាវុធទាំងនោះនឹងត្រូវផ្ដល់ទៅឱ្យ អ៊ុយក្រែន តាមរយៈកម្មវិធីមួយរបស់សហរដ្ឋអាមេរិកដែលអនុញ្ញាតឱ្យប្រទេសទី៣ បញ្ជាទិញ និងផ្គត់ផ្គង់អាវុធដូចជាគ្រាប់មីស៊ីល Patriot ទៅឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា ការឆ្លើយតប លោក ហ្សេលេនស្គីបានអរគុណដល់ជំនួយរបស់កាណាដា ហើយថាអ៊ុយក្រែនត្រូវការបច្ចេកវិទ្យា និងកញ្ចប់ថវិកាបន្ថែមទៀតដើម្បីអាចបន្តផលិតដ្រូនឱ្យបានគ្រប់គ្រាន់ ទប់ទល់នឹងការវាយប្រហារពីរុស្ស៉ី៕