* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី មានគម្រោងជួបលោក ត្រាំ នៅទីក្រុងញូវយ៉ក នាចុងខែនេះ (Video inside)

11-09-2026 13:26

(អូតាវ៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថា លោកមានគម្រោងជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងញូវយ៉ក នាចុងខែនេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមស្តារកិច្ចចរចាដែលជាប់គាំងឡើងវិញ ដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅប្រទេសកាណាដា លោក ហ្សេលេនស្គី បានលើកឡើងថា ការពិភាក្សាជាមួយភាគីអាមេរិក នឹងបន្តក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក នៅទីក្រុងញូវយ៉ក។ លោក ហ្សេលេនស្គី បានប្រាប់យ៉ាងដូច្នេះថា «នាចុងខែកញ្ញានេះ យើងនឹងមានឱកាសជួបជាមួយក្រុមការងារអាមេរិក នៅទីក្រុងញូវយ៉ក»។ លោកបានបង្ហើបថា ជំនួបជាមួយលោក ត្រាំ អាចផ្តល់ភាពច្បាស់លាស់បន្ថែមទៀត អំពីជំហានបន្ទាប់ក្នុងដំណើរការការទូត។ លោកបានបន្តដូច្នេះថា «ខ្ញុំគិតថា... ខ្ញុំអាចនិយាយបើកចំហជាងនេះទៀត បន្ទាប់ពីកិច្ចប្រជុំនៅញូវយ៉ក ជាមួយលោកប្រធានាធិបតី ត្រាំ»។

ជាចុងក្រោយ លោក ហ្សេលេនស្គី បានអះអាងថា ការធានាឱ្យបានមីស៊ីលការពារដែនអាកាសបន្ថែមពីសំណាក់សហរដ្ឋអាមេរិក នឹងក្លាយជាបញ្ហាសំខាន់ នៅក្នុងជំនួបនោះ ដោយទីក្រុងកៀវកំពុងស្វែងរកការផ្គត់ផ្គង់មីស៉ីលបាញ់ស្ទាក់ សម្រាប់ប្រឆាំងមីស៊ីលបាលិស្ទីគ ដែលត្រូវការជាបន្ទាន់។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន លោកក៏បានពិភាក្សាអំពី កង្វះខាតមីស៉ីលការពារដែនអាកាសទំនើបៗរបស់អ៊ុយក្រែន ជាមួយបេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែរ អំឡុងទស្សនកិច្ចរបស់ពួកគេ នៅទីក្រុងកៀវ កាលពីចុងសប្តាហ៍មុន៕