* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋថៃ ទទួលស្គាល់ថា របងព្រំដែននៅកន្លែងដែលគណៈកម្មការព្រំដែនកម្ពុជា-ថៃ វាស់វែងរួចរាល់នោះ ធ្វើឱ្យបាត់ដីចម្ការខ្លះមកខាងកម្ពុជា តែពួកគេទទួលយកជាថ្នូររក្សាសន្តិសុខ

13-09-2026 17:31

(ថៃ)៖ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសាព័ត៌មានបារាំង AFP ប្រចាំប្រទេសថៃ បានចុះទៅយកព័ត៌មានដោយផ្ទាល់ខេត្តច័ន្ទបុរី របស់ថៃ ជាប់ខេត្តបាត់ដំបង ប្រទេសកម្ពុជា កន្លែងដែលកងទ័ពថៃ បានធ្វើរបងព្រំដែន។ អ្នកសារព័ត៌មាន បានជួបសម្ភាសន៍ជាមួយពលរដ្ឋមួយចំនួនមានដីស្រែចម្ការជាប់ព្រំដែន ហើយពួកគេ បានទទួលស្គាល់ថា ការធ្វើរបងព្រំដែននៅកន្លែងដែលគណៈកម្មការព្រំដែនកម្ពុជា-ថៃ វាស់វែងរួចរាល់ដោយផ្អែកលើបង្គោល និងផែនទីបន្សល់ពីសម័យបារាំងនេះ បានបាត់ដីមួយចំនួនទៅខាងកម្ពុជា តែគេមិនទោមនស្សនោះទេ ព្រោះគេយល់ថាជាការពង្រឹងសន្តិសុខតាមព្រំដែម។

យោងតាមការចេញផ្សាយរបស់ AFP បានរៀបរាប់ថា កងទ័ពថៃ បានធ្វើរបងព្រំដែនពីបេតុងដោយមានបន្លាលួសរុំជារង្វង់នៅខាងលើ បន្ទាប់ពីសង្រ្គាមនៅតំបន់ព្រំដែនរវាងប្រទេសទាំង២ កាលពីឆ្នាំ២០២៥។ ជញ្ជាំងព្រំដែននេះ មានប្រវែង១គីឡូម៉ែត្រ គឺជាដំណាក់កាលទី១ នៃការសាងសង់ជញ្ជាំងព្រំដែនមានប្រវែងសរុប ៨,៤គីឡូម៉ែត្រ នៅភាគខាងកើតនៃប្រទេស ជាប់ស្រុកកំរៀង ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ កន្លែងធ្វើរបងនេះ ជាកន្លែងដែលគណៈកម្មការព្រំដែនកម្ពុជា និងថៃ បានវាស់វែងរួចរាល់ និងព្រមព្រៀងគ្នាទទួលស្គាល់ ដោយផ្អែកលើបង្គោលព្រំដែន និងផែនទីបន្សល់ទុកពីសម័យបារាំង។

ជញ្ជាំងនេះមានកម្ពស់ ៣,៦ម៉ែត្រ ធ្វើឡើងពីបេតង់ សំណាញ់ដែក និងមានបន្លាលួសរុំជារង្វង់នៅលើដោយលាតសន្ធឹងកាត់តាមដីស្រែចម្ការ នៅក្នុងខេត្តច័ន្ទបុរី។ «យើងសាងសង់ជញ្ជាំងព្រំដែននេះឡើងដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ តួយ៉ាងដូចជាការរត់ពន្ធទំនិញ និងការជួញដូរមនុស្ស»។ នេះជាការគូសបញ្ជាក់របសលោក Prachya Hantiem មេបញ្ជាការ នៃកងកម្លាំងជើងទឹកថៃ ក្នុងខេត្តច័ន្ទបុរី ប្រាប់ AFP អំឡុងដំណើរទស្សនកិច្ចមួយកាលពីថ្ងៃទី១០ ខែកញ្ញា។

AFP បានរៀបរាប់ទៀតថា ថៃ និងកម្ពុជាមានជម្លោះនឹងគ្នាអស់រយៈពេលរាប់ទសវត្សរ៍មកហើយជុំវិញការកំណត់ព្រំដែនប្រវែង ៨០០គីឡូម៉ែត្ររវាងប្រទេសទាំង២ ហើយបានផ្ទុះជម្លោះប្រដាប់អាវុធនឹងគ្នាកាលពីខែកក្កដា ​និងខែធ្នូ ឆ្នាំ២០២៥។ ប្រទេសជិតខាងទាំង២ បានចុះហត្ថលេខាលើបទឈប់បាញ់មួយកាលពីចុងខែធ្នូ ឆ្នាំដដែល ប៉ុន្តែភាគីទាំង២ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់។

ស្ថិតនៅមិនឆ្ងាយពីជញ្ជាំងព្រំដែន គឺជាភូមិតូចមួយ ដែលមានប្រជាជនប្រហែល២០០នាក់រស់នៅ។ អ្នកភូមិនេះ បាននិយាយថា ការសាងសង់ជញ្ជាំងព្រំដែនបានធ្វើឱ្យពួកគេបាត់បង់ដីស្រែចម្ការ តែពួកគេអាចទទួលយកបាន។ «យើងអាចទទួលយកបាន។ យើងសុខចិត្តបាត់បង់ដីមួយចំនួនដើម្បីទទួលបានសន្តិសុខ»។ នេះជាការលើកឡើងរបស់អ្នកភូមិម្នាក់ឈ្មោះ Suwin Muangmeung។ ស្ត្រីរូបនេះបានទទួលស្គាល់ថា រូបនាងមិនដឹងនោះទេថា ព្រំដែនស្ថិតនៅទីណាឱ្យប្រាកដ។

ជាមួយគ្នានេះ មេភូមិម្នាក់ឈ្មោះ Itchira Aranchaiyasiri បាននិយាយថា ការសាងសង់ជញ្ជាំងព្រំដែនបានផ្ដល់ឱ្យរូបលោកនូវអារម្មណ៍មានសន្តិសុខ ក៏ព្រោះតែការធ្វើស្រែចម្ការរបស់ប្រជាជននៅទីនោះធ្វើឡើងនៅតាមបណ្ដោយព្រំដែន។

«យើងមិនដឹងច្បាស់នោះទេ ថាតើនៅពេលណា ទើបថៃ និងកម្ពុជាផ្សះផ្សារគ្នា ឬក៏ថាតើនៅពេលណាយើងនឹងអាចមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកជាប្រក្រតីឡើងវិញ។ ប៉ុន្តែមានជញ្ជាំងព្រំដែននេះ វាធ្វើឱ្យយើងមានអារម្មណ៍សុវត្ថិភាព»។ នេះជាការបន្ថែមរបស់លោក Itchira Aranchaiyasiri ជាមួយការទទួលស្គាល់ថា ជញ្ជាំងព្រំដែនពិតជាបង្កការរំខានមួយចំនួនពិតមែន ដ្បិតកាលពីអតីតកាល «យើងតែងតែធ្វើដំណើរទៅមកសួរសុខទុក្ខគ្នាដោយសេរី និងងាយស្រួល។ តែយ៉ាងណាក៏ដោយ យើងត្រូវរៀនសម្របខ្លួន»។

សូមបញ្ជាក់ថា ថៃ បានបិទព្រំដែនជាមួយកម្ពុជាបន្ទាប់ពីជម្លោះផ្ទុះឡើងដែលបានបង្ខំប្រជាជនកន្លះលាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ ប្រជាជនថៃមួយចំនួនធំបានត្រឡប់ទៅផ្ទះរបស់ពួកគេ ខណៈប្រជាជនកម្ពុជាប្រមាណ ២០ ០០០នាក់នៅតែមិនទាន់អាចវិលត្រឡប់កាន់ផ្ទះរបស់ពួកគេនៅឡើយ៕