* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ដូណាល់ ត្រាំ ចាត់ទុកការព្រួយបារម្ភពីហានិភ័យនៃ AI ថាត្រូវបានបំផ្លើសហួសហេតុ និងប្តេជ្ញារក្សាការនាំមុខចិន (Video inside)

13-09-2026 22:30

(ឌូនប៊ែក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃអាទិត្យនេះថា មាន «កម្លាំងអវិជ្ជមានជាច្រើន» កំពុងលើកឡើងពីការព្រួយបារម្ភបំផ្លើសហួសហេតុអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលជារឿងនឹងមិនអាចកើតឡើងនោះឡើយ ព្រមទាំងបានសង្កត់ធ្ងន់ថា លោកចង់ធានាឱ្យសហរដ្ឋអាមេរិកបន្តឈរនៅលំដាប់ជួរមុខលើវិស័យមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯទីលានវាយកូនហ្គោលរបស់លោកក្នុងប្រទេសអៀរឡង់ នៅពេលត្រូវបានសួរថាតើឧស្សាហកម្ម AI គួរតែបន្ថយល្បឿន ឬត្រូវរឹតបន្តឹងបទប្បញ្ញត្តិដែរឬទេ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងនាំមុខប្រទេសចិនលើវិស័យ AI។ យើងជាប្រទេសជឿនលឿនបំផុតនៅលើពិភពលោក ហើយតាមត្រង់ទៅ ខ្ញុំចង់រក្សាវាឱ្យនៅដដែល ពីព្រោះអ្នកណាដែលឈ្នះលើវិស័យ AI គឺនឹងឈ្នះលើអ្វីៗទាំងអស់... យើងអាចដាក់ចេញនូវរបាំងការពារ យើងអាចធ្វើនេះធ្វើនោះបាន ប៉ុន្តែខ្ញុំយល់ថា មានកម្លាំងអវិជ្ជមានជាច្រើនដែលកំពុងលើកឡើងពីរឿងទាំងនេះ ទាំងដែលមិនគួរលើកឡើង ហើយពួកគេកំពុងលើកឡើងពីរឿងរ៉ាវដែលនឹងមិនកើតឡើងនោះឡើយ»។

ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីអ្នកស្រាវជ្រាវពីររូបនៃក្រុមហ៊ុន Anthropic បានចេញការព្រមានថាកំណើនយ៉ាងលឿននៃ AI អាចនាំឱ្យមានការផុតពូជនៃមនុស្សជាតិក្នុងពេលខាងមុខ។ ទោះជាយ៉ាងណា នាយកប្រតិបត្តិក្រុមហ៊ុន Anthropic លោក Dario Amodei បានស្នើឡើងនូវក្របខណ្ឌ ៣ដំណាក់កាល ដើម្បីគ្រប់គ្រងល្បឿននៃការអភិវឌ្ឍ និងគ្រប់គ្រងហានិភ័យ ខណៈអតីតអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុននេះ លោក Jacob Coxon បានលើកឡើងក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថាសហរដ្ឋអាមេរិកចាំបាច់ត្រូវសហការជាមួយបណ្តាប្រទេសដទៃ ដើម្បីចៀសវាងការប្រណាំងប្រជែងដ៏គ្រោះថ្នាក់ជាមួយចិន។

គួរបញ្ជាក់ថា នៅក្នុងអាណត្តិទីពីររបស់លោក រដ្ឋបាលលោក ត្រាំ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា AI ធំៗ និងបានប្រឆាំងនឹងការរឹតបន្តឹងច្បាប់តឹងរ៉ឹងលើវិស័យនេះ ដោយចាត់ទុកថាឧត្តមភាពបច្ចេកវិទ្យា AI គឺជាគន្លឹះយុទ្ធសាស្ត្រមិនអាចខ្វះបានក្នុងការប្រកួតប្រជែងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលលោកជាមួយទីក្រុងប៉េកាំង៕