* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក (Video inside)

14-09-2026 08:49

(នៅលើយន្ដហោះ AIR FORCE ONE)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានច្រានចោលសេចក្ដីរាយការណ៍ដែលថាអ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបនៃមូលដ្ឋានទ័ពមួយក្នុងប្រទេសហ្ស៊កដានី ពីក្រុមហ៊ុនចិនមួយចំនួន នៅមុនការវាយប្រហារមួយដែលសម្លាប់ទាហានអាមេរិក ៣នាក់កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាសែតអាមេរិក Wall Street Journal ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថាក្រុមហ៊ុនចិនមួយចំនួនបានផ្គត់ផ្គង់ឱ្យអ៉ីរ៉ង់នូវរូបភាពផ្កាយរណបមូលដ្ឋានទ័ពមួយក្នុងប្រទេសហ្ស៊កដានី នៅមុន និងក្រោយការវាយប្រហារមួយដែលបានសម្លាប់ទាហានអាមេរិក ៣នាក់។ នៅពេលត្រូវបានសាកសួរថាតើលោកនឹងលើកឡើងពីបញ្ហានេះនៅក្នុងកិច្ចប្រជុំនាពេលខាងមុខជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីងដែរឬក៏យ៉ាងណា? លោក ត្រាំ មិនបានឆ្លើយតបចំៗនោះទេ តែបែរជានិយាយពីការស៊ើបការណ៍រវាងសហរដ្ឋអាមេរិក និងចិនទៅវិញ។ «ជាទូទៅ ពួកគេកំពុងធ្វើអ្វីដែលយើងកំពុងធ្វើ។ នៅពេលពួកគេនិយាយថាចិនកំពុងស៊ើបការណ៍លើយើង... យើងក៏កំពុងស៊ើបការណ៍លើពួកគេដែរ»។ នេះជាការលើកឡើងរបស់លោក ត្រាំ។

កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅ អ៉ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីគលើមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី ដែលទទួលឱ្យកងទ័ពអាមេរិកឈរជើង ដោយបានសម្លាប់ទាហានអាមេរិក ៣នាក់។ ក្រុមមន្ត្រីអាមេរិកដែលត្រូវបានដកស្រង់សម្ដី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយ Wall Street Journal មិនបានបញ្ជាក់ចំឈ្មោះក្រុមហ៊ុនចិនណាមួយ ដែលបានផ្ដល់រូបភាពផ្កាយរណបឱ្យអ៉ីរ៉ង់នោះទេ ហើយក៏មិនបាននិយាយថាតើប៉េកាំងមានជាប់ពាក់ព័ន្ធដោយផ្ទាល់ឬក៏យ៉ាងណានោះដែរ?

ក៏ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកបានលើកឡើងពីបញ្ហានេះជាមួយសមភាគីចិនរបស់ពួកគេ ហើយអាចនឹងលើកឡើងជាថ្មីម្ដងទៀតនៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅឯសេតវិមាន នៅថ្ងៃទី២៤ ខែកញ្ញាខាងមុខ។ បើតាម Wall Street Journal ក្រុមមន្ត្រីចិនបានទាមទារភស្តុតាងដែលបង្ហាញពី ការផ្ដល់រូបភាពផ្កាយរណបឱ្យអ៉ីរ៉ង់ នៅពេលត្រូវបានជជីកសួរនាំពីក្រុមមន្ត្រីអាមេរិក ហើយបានបដិសេធសេចក្ដីរាយការណ៍ដែលថាក្រុមហ៊ុនចិនបានចូលរួម ឬផ្ដល់រូបភាពផ្កាយរណប ទៅឱ្យ តេហេរ៉ង់។

គួរបញ្ជាក់ថា លោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងជួបគ្នានៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ បើទោះជាចិនមិនទាន់ទទួលស្គាល់ជាផ្លូវការពី ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងក៏ដោយ។ លោក ត្រាំ កាលពីថ្ងៃអាទិត្យក៏បានគូសបញ្ជាក់ឡើងវិញផងដែរថាលោកមានទំនាក់ទំនងល្អជាមួយលោក ស៊ី ជីនពីង៕