* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៨ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ

14-09-2026 15:25

(ប៉េកាំង)៖ នារសៀលថ្ងៃទី ១២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម កិច្ចប្រជុំដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៨ និងថ្លែងសុន្ទរកថាគន្លឹះនៅទីក្រុង New Delhi ប្រទេសឥណ្ឌា។ លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «រួមគ្នារ៉ាប់រងភារកិច្ចនៃយុគសម័យ ខំប្រឹងប្រែងធ្វើជាកម្លាំងត្រួសត្រាយនាំមុខគេ»។

ក្នុងសុន្ទរកថា លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី២០នៃការបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក យន្តការសហប្រតិបត្តិការ BRICS ត្រូវបានពង្រីកជាបន្តបន្ទាប់ ដែលបានបង្ហាញពី ភាពរស់រវើកដ៏ផុលផុស និងក្លាយទៅជាវេទិកាសហប្រតិបត្តិការមានឥទ្ធិពលខ្លាំងបំផុត លើពិភពលោកនាពេលបច្ចុប្បន្ន សម្រាប់ទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេស BRICS ត្រូវឈរនៅម្ខាងត្រឹមត្រូវខាងប្រវត្តិសាស្ត្រ ខំប្រឹងប្រែងធ្វើជា កម្លាំងត្រួសត្រាយនាំមុខគេ និងដឹកនាំឱ្យសណ្តាប់ធ្នាប់អន្តរជាតិអភិវឌ្ឍតាមទិសដៅកាន់តែយុត្តិធម៌ និងសមហេតុផល ដើម្បីរួមគ្នាជំរុញការកសាង សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។ លោកបានលើកឡើងសំណើចំនួន ៤ ចំណុច ៖ ទី១ ត្រូវធ្វើជាកម្លាំងត្រួសត្រាយនាំមុខគេក្នុងការជំរុញការអភិវឌ្ឍដោយនវានុវត្តន៍។ ទី២ ត្រូវធ្វើជាកម្លាំងត្រួសត្រាយនាំមុខគេ ក្នុងការគាំពារសន្តិភាពនិងស្ថិរភាព។ ទី៣ ត្រូវធ្វើជាកម្លាំងត្រួសត្រាយនាំមុខគេក្នុងការជំរុញការរៀនសូត្រពីគ្នាខាងអរិយធម៌។ ទី៤ ត្រូវធ្វើជាកម្លាំងត្រួសត្រាយនាំមុខគេ ក្នុងការធ្វើកំណែទម្រង់និងកែសម្រួលអភិបាលកិច្ចសកល។

ភាគីចិនរីករាយធ្វើការជាមួយបណ្តាភាគីនានា ដើម្បីប្រមូលផ្តុំគំនិតឯកភាពរួម បង្កើតអនាគត ចាប់ដំណើរការ “១០ឆ្នាំពណ៌មាស” ទី៣ នៃកិច្ចសហប្រតិបត្តិការ BRICS សំដៅរួមគ្នាកសាងអនាគតដ៏ភ្លឺស្វាងដែលមានវិបុលភាព និងការរីកចម្រើន៕

វិទ្យុមិត្តភាពកម្ពុជាចិន