* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តួនាទីរបស់ចិនក្នុង BRICS ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រទេសសាកលខាងត្បូង ​ផ្តោត​លើភាពបើកទូលាយ និងវិបុលភាពរួម

14-09-2026 17:47

(ប៉េកាំង)៖ BRICS បានក្លាយជាវេទិកាដែលមានឥទ្ធិពលបំផុតលើពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីផ្សារកំពុងរីកចម្រើនលូតលាស់ថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមចំណែកក្នុងការទប់ទល់វិបត្តិរួមគ្នាផង និង ជាយន្តការនៃការបើកទូលាយប្រកបដោយវិបុលភាពផង។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកប្រធានរដ្ឋចិន ស៊ី ជិនភីង បានថ្លែងសុន្ទរកថាគន្លឹះមួយ ក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដើម្បីរំឭកខួបទី២០ឆ្នាំនៃការបង្កើតយន្តការសហប្រតិបត្តិការ BRICS ដោយផ្តោតលើគោលការណ៍ស្នូលពីរគឺ ភាពបើកទូលាយ និងវិបុលភាពរួម។

ការលើកឡើងរបស់លោក ស៊ី ដែលបានចាត់ទុករយៈពេល២០ឆ្នាំកន្លងមករបស់ BRICS ថាជា រយៈពេលនៃការពឹងផ្អែកលើខ្លួនឯង និងការពង្រឹងខ្លួនឯង ព្រមទាំងជារយៈពេលនៃការឈរជើងជាមួយគ្នាឆ្លងកាត់គ្រាលំបាក ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក ជំងឺរាតត្បាតកូវីដ-១៩ រហូតដល់បញ្ហាការប្រែប្រួលអាកាសធាតុ ជាការបង្ហាញពីការរួបរួមគ្នារបស់បណ្តាប្រទេស BRICS តស៊ូទប់ទល់និងស្ថានភាពមិនប្រាកដប្រជា និង វិបត្តិសាកល។ ក្នុងន័យនេះ ដោយផ្អែកលើសកម្មភាពកន្លងមក ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួសត្រាយផ្លូវក្នុងវិស័យសំខាន់ៗចំនួន៤ រួមមានការអភិវឌ្ឍប្រកបដោយនវានុវត្តន៍​ សន្តិភាពនិងស្ថិរភាព ការផ្លាស់ប្តូរអរិយធម៌ ការកែទម្រង់អភិបាលកិច្ចសាកល។

ចិនបានជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកបញ្ញាសិប្បនិម្មិត ដោយបានស្នើគំនិតផ្តួចផ្តើមមួយស្តីពី ឧស្សាហូបនីយកម្មថ្មីតាមរយៈAI ក្នុងចំណោមប្រទេស BRICS ព្រមទាំងអំពាវនាវឱ្យសមាជិកចូលរួមក្នុង World Artificial Intelligence Cooperation Organization ដែលចិនបានផ្តួចផ្តើម។ ជាមួយគ្នានេះដែរ ដោយមើលឃើញ ស្ថានភាពនៅមជ្ឈិមបូព៌ា ដែលត្រូវបានចាត់ទុកថានៅតែស្មុគស្មាញ ចិនបានស្នើវិធានការចំនួន៤ ដើម្បីជំរុញការបញ្ចប់អំពើហិង្សា និងដំណោះស្រាយនយោបាយជាអចិន្ត្រៃយ៍។ រីឯការផ្លាស់ប្តូររវាងអរិយធម៌តាមរយៈវប្បធម៌ ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូរយុវជន ក៏មានសារៈសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងបណ្តាប្រទេស BRIC ឱ្យកាន់តែរឹងមាំ ហើយការកែទម្រង់ អភិបាលកិច្ចសកល ដោយផ្តោតលើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្តោតលើអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអំណាចរបស់អង្គការសហប្រជាជាតិ ព្រមទាំងអំពាវនាវឱ្យបង្កើនសំឡេងរបស់ប្រទេសសាកលខាងត្បូងក្នុងវិស័យអភិបាលកិច្ចថ្មីៗ ដូចជាតំបន់អវកាស និងសមុទ្រជម្រៅជាដើម។

ទាំងនេះ គឺជាយន្តការបើកចំហរឱ្យតែទូលំទូលាយនិងរឹងមាំ ដោយប្រទេសចិនបានលើកទឹកចិត្តឱ្យមានការអភិវឌ្ឍ វិស័យបច្ចេកវិទ្យាបែបបើកចំហ (open-source) និងការចែករំលែកចំណេះដឹងរវាងសមាជិក ដែលប្រទេសចិន មានការអភិវឌ្ឍវិស័យបច្ចេកវិទ្យានេះ ឈាន​មុខគេ ហើយបើកទូលាយជាងគេ។ ក្នុងវិស័យពាណិជ្ជកម្ម ចិនក៏បានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ព្រមទាំងលើកកម្ពស់ដល់បណ្តារប្រទេស BRICS ឱ្យមានភាពច្បាស់លាស់ក្នុងការប្រឆាំងនឹងវិធានការការពារពាណិជ្ជកម្មគ្រប់រូបភាព។ ជា​មួយ​គ្នានេះ ចិនក៏បានស្នើឱ្យរក្សានូវសិទ្ធិអំណាចរបស់អង្គការសហប្រជាជាតិ និងគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋទាំងអស់ ដែលជាការឆ្លុះបញ្ចាំងពីជំហរច្បាប់អន្តរជាតិដែលចិនតែងតែលើកឡើងនៅលើវេទិកាពហុភាគីនានា។

ក្រៅពីការបើកចំហរយ៉ាងទូលំទូលាយ ប្រទេសចិនក៏បានសង្កត់ធ្ងន់ទៅលើគំនិតវិបុលភាពរួម ដែលជាមូលដ្ឋានគ្រឹះមួយទៀត នៃចក្ខុវិស័យរបស់ខ្លួន សម្រាប់គាំទ្រដល់ប្រទេស BRICS ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរៀងៗខ្លួន ដោយមិនចម្លងគំរូអភិវឌ្ឍន៍ពីខាងក្រៅ ដែលចាត់ទុកជាគំរូនៃការពង្រឹងខ្លួនឯងតាមរយៈសាមគ្គីភាព ក្នុងចំណោមទីផ្សារកំពុងរីកចម្រើនលូតលាស់។

សរុបមក យើងអាចមើលឃើញថា ចិនកំពុងខិតខំជំរុញវេទិកា BRICS ឱ្យក្លាយជាមធ្យោបាយមួយឱ្យមានស្តង់ដារកំណត់ជាក់លាក់ ជាពិសេសសម្រាប់ប្រទេសសាកលខាងត្បូង ក្នុងវិស័យបច្ចេកវិទ្យា និង បញ្ញាសិប្បនិម្មិត។ ចិនក៏បានដើរតួនាទីជា អ្នកសម្របសម្រួលក្នុងបញ្ហាសន្តិសុខថ្នាក់តំបន់ដូចជាមជ្ឈិមបូព៌ា និងបានធ្វើឱ្យ​ប្រទេស BRICS មានភាពរឹងមាំនិងលុបបំបាត់ ការពឹងផ្អែកលើឥទ្ធិពលចម្បងរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុប។ ការស្នើឱ្យបង្កើត World AI Cooperation Organization គឺជាឧបករណ៍យុទ្ធសាស្ត្រច្បាស់លាស់មួយបង្រួបបង្រួមបណ្តាប្រទេសទាំងអស់លើវិស័យថ្មី ដែលកំពុងមានការចាប់អារម្មណ៍ លើពិភពលោក សំដៅសម្រេចបាននូវប្រព័ន្ធអេកូឡូស៊ី ពហុភាគី។ ទាំងនេះ​បង្ហាញថា ចិនជាកម្លាំងស្នូលមួយក្នុងការជំរុញ កិច្ចសហប្រតិបត្តិការប្រទេសសាកលខាងត្បូង ដោយផ្សារភ្ជាប់រវាងគោលគំនិតបើកទូលាយ (បច្ចេកវិទ្យា ពាណិជ្ជកម្ម អភិបាលកិច្ចសកល) និងគោលគំនិតវិបុលភាពរួម (ការអភិវឌ្ឍដោយខ្លួនឯង សាមគ្គីភាព)។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា