* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បទវិភាគ៖ ពាណិជ្ជកម្មសេវាកម្មក្លាយ​ជា​ក្បាល​ម៉ាស៊ីន​ថ្មីនៃ​កំណើន «សេ​វាកម្ម​របស់​ចិន» ​តភ្ជាប់​ជា​មួយ​ពិភព​លោក​ទាំង​មូល

14-09-2026 17:48

(ប៉េកាំង)៖ ក្រុមហ៊ុន GE Healthcare របស់​អាមេរិក​បានដាក់តាំងបង្ហាញ​ឧបករណ៍ថត​រូបភាព​លំ​ដាប់​ខ្ពស់​ជាច្រើនដែលផលិតដោយ​ប្រទេសចិន ក្រុមហ៊ុន Schneider Electric SE របស់​បា​រាំង​បានប្រកាសពីសេវាកម្មប្រព័ន្ធបញ្ជរតែមួយពេញមួយជីវិត និងសមិទ្ធផលច្នៃប្រឌិត​ថ្មី ក្រុម​ហ៊ុន KPMG ដែល​ជា​ក្រុមហ៊ុនគណនេយ្យរបស់​ប្រទេសហូឡង់ បានបង្ហាញពី​ដំណោះ​ស្រា​យ​ច្នៃប្រឌិត​ថ្មីក្នុងវិស័យដូចជា ឌីជីថលូបនីយកម្មនៅក្នុងប្រទេសចិនជាដើម​។ល។ ក្នុង​ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ​២០២៦ ដែល​បើក​ធ្វើ​ពីថ្ងៃទី៩ដល់​ថ្ងៃទី​១៣​ខែ​កញ្ញា លោក Henning Kristoffersen តំណាង​នៃ​ប្រទេសកិតិ្តយស និងជា​​ទីប្រឹក្សាពាណិជ្ជ​កម្ម​នៃស្ថានទូតន័រវេសប្រចាំប្រទេសចិនបានសម្គាល់ឃើញថា យោង​តាម​ការ​លើក​កម្ពស់​គុណ​ភាព និង​លំដាប់​ថ្នាក់​របស់​​ពាណិជ្ជកម្មសេវាកម្ម​នៃ​ប្រទេសចិន​ តម្រូវ​ការ​ខាង​សេវាកម្ម​ក្នុង​ស្រុក​ចិន​ក៏បាន​កើន​ឡើង​ជា​បន្តបន្ទាប់​ ដែល​បាន​នាំ​មក​នូវ​ឱកាស​ថ្មី​ដល់​សហគ្រាស​នៃ​បណ្តា​ប្រទេស​នានា​ ក្នុង​នោះ​ក៏បូក​រួម​ទាំង​ប្រទេស​ន័រវេសផង​ដែរ។

បច្ចុប្បន្ន​នេះ រចនាសម័្ពន្ធ​សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិកំពុងបង្កើត​ជា​ថ្មីឡើង​វិញ​យ៉ាង​ឆាប់រហ័ស ពាណិជ្ជកម្មសេវាកម្មបាន​ក្លាយជាក្បាល​ម៉ាស៊ីនដ៏សំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ ។ ទិន្នន័យបាន​បង្ហាញថា តម្លៃបន្ថែមខាង​វិស័យ​សេ​វា​កម្មសកលត្រូវ​ជា​៦៥ភាគរយ​នៃ​បរិមាណសរុបនៃ​​សេដ្ឋកិច្ចពិភពលោក និងត្រូវ​ជា​ជាង​មួយ​ភាគបួននៃទំហំសរុប​ពាណិជ្ជកម្មពិភពលោក ។ ដោយ​ឡែក​ ឆ្នាំ​នេះជា​ឆ្នាំ​ចាប់ផ្តើមនៃ​ការ​​អនុ​វត្ត​ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥របស់​ចិន​ «របាយការណ៍ការងារ​រដ្ឋាភិបាល​» បា​ន​ចាត់​ទុក​“ការ​លើកកម្ពស់​គុណភាព​នៃ​សេវាកម្ម​”ជាការ​ងារ​សំខាន់​មួយ​ក្នុង​​ឆ្នាំនេះ ហើយ​បាន​លើក​ឡើង​ថា នឹង​ពូនជ្រំ​“ម៉ាកយីហោ”របស់​សេវាកម្ម​ចិន​ ។ ក្នុង​បរិបទ​បែប​នេះ ​ពិព័រ​ណ៍​ ពា​ណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើក​នេះ ទទួល​បានលទ្ធ​ផល​ជា​ផ្លែ​ផ្កា​គួរឱ្យកត់​សម្គាល់​៖ ប្រ​ទេសនិងអង្គការអន្តរជាតិចំនួន៩០បានរៀបចំការតាំងពិព័រណ៍និងរៀបចំសកម្មភាព​នា​នា​ ក្រុមហ៊ុនលំដាប់កំពូលទាំង៥០០ និងសហគ្រាសនាំមុខលើពិភពលោកចំនួនជាង​៤រយ​បាន​ចូល​រួ​ម​ពិព័រណ៍ ហើយ​បាន​ឈាន​ដល់លទ្ធផល​ជា​ផ្លែ​ផ្កា​គ្រប់​ប្រភេទ​ជាង​១២០០ ។ល។

ប្រទេសចិនជាប្រទេសធំទីពីរខាង​​វិស័យ​ពាណិជ្ជកម្មសេវាកម្មលើ​ពិភពលោក​។ ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ “សេវាកម្មចិន”កាន់តែមានតម្លៃនិង“ភាព​វៃឆ្លាត​ ”។ ក្នុង​រយៈ​ពេល៧ខែដំបូងឆ្នាំនេះ ទំហំ​សរុប​នៃ​ការ​នាំចេញនាំ​ចូល​សេវាកម្ម​របស់​ប្រទេស​ចិន​បាន​កើន​ឡើង៨,៣ភាគរយ​ បើ​ប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ក្នុង​នោះ ការ​នាំ​ចេញ​ពាណិជ្ជកម្មសេវាកម្មផ្អែកលើជំនាញ ត្រូវ​ជា​៥៣,៥ភាគរយ​នៃការនាំចេញសេវាកម្ម​សរុប​។ ​ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើក​នេះបាន​រៀបចំ​ប្លុក​ពិព័រណ៍អំពី​ករណី​ “សេវាកម្មចិន” ជាលើកដំបូង។ ករណីមាន​ចំនួន​ជិត​៤០ភាគរយ ពាក់ព័ន្ធ​ដល់​បច្ចេក​វិទ្យា​ស្នូលដូច​ជា​បញ្ញាសិប្បនិម្មិត ម៉ូដែលធំៗ និងភ្នាក់ងារបច្ចេកវិទ្យាវៃឆ្លាតជា​ដើម​ ដែល​បាន​បង្ហាញពីកម្លាំងនវានុវត្តន៍យ៉ាង​ខ្លាំង​ក្លានៃ​ប្រទេស​ចិន។ ប្រការ​នេះ បាន​ផ្តល់កម្លាំង​ចល​ករ​ថ្មីសម្រាប់ឱ្យ​ក្រុមហ៊ុនបរទេសដែល​ធ្វើ​អាជីវកម្ម​នៅក្នុងប្រទេសចិន​បង្កើតមជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវនិង​អភិវឌ្ឍន៍ ក៏ដូច​ជា​សម្រេចបាននូវការអភិវឌ្ឍប្រកបដោយនវានុវត្តន៍​។

ការ​​ពូនជ្រំ​“ម៉ាកយីហោ”របស់​សេវាកម្ម​ចិន ត្រូវ​ដើរ​ចេញពីប្រទេស​ចិន​ ដើម្បី​ពង្រឹង​សមត្ថ​ភាព និង​ពង្រីក​លំហ​អភិវឌ្ឍន៍​​ក្នុង​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ ។ ចំណុច​លេចធ្លោ​មួយ​នៃ​ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើក​នេះ គឺ​បាន​រៀបចំជា​លើក​ដំបូង​នូវ​“ប្លុក​ផ្សព្វផ្សាយសេវាកម្មចិន​នៅក្រៅប្រទេស​” ក្នុងន័យ​ផ្តល់​ការ​គាំទ្រ​ដ៏​ជំនាញដល់​សហ​គ្រា​ស​ចិន​ក្នុង​ការ​ត្រួសត្រាយ​ទីផ្សារ​អន្តរជាតិ ។ ទីភ្នាក់ងារ​សារព័ត៌មាន​អាមេរិក​ឡាទីន​បាន​សម្គា​ល់​ឃើញថា ទង្វើ​នេះ បាន​ឆ្លុះបញ្ចាំង​ពីសារ​សំខាន់​របស់​សេវាកម្មចិន​ដែល​បាន​កើន​ឡើងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​នៅក្នុងទីផ្សារអន្តរជាតិ។

យោងតាម​«សេចក្តី​ណែ​នាំ​ស្តីពីការជំរុញ​ការ​លើកកម្ពស់សមត្ថភាព​និង​គុណភាព​នៃ​ឧស្សា​ហកម្ម​សេវាកម្ម» ដែលចេញផ្សាយដោយ រដ្ឋាភិបាលចិនឱ្យ​ដឹង​ថា​ ដល់​ឆ្នាំ២០៣០ ទំ​ហំ​សរុប​នៃឧស្សាហកម្មសេវាកម្មរបស់ប្រទេសចិន នឹងឈានដល់១០០ទ្រីលានយាន់ប្រាក់​ចិន​ ហើយនឹង​ពូន​ជ្រំ​​ម៉ាកយីហោ “សេវាកម្មចិន” កាន់តែ​ច្រើន។ ប្រការ​នេះនឹងបំផុស​ភាព​រស់​រវើកនៃ​ពាណិជ្ជកម្មសកល ហើយ​នឹង​ចែក​រំលែក​ភាគលាភកាន់តែច្រើនជា​មួយ​​ពិភព​លោ​ក៕

វិទ្យុមិត្តភាពកម្ពុជាចិន