* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ណាល័យឡានឆាង-មេគង្គ៖ សៀវភៅភ្ជាប់ចំណេះដឹង មិត្តភាពឆ្លងកាត់ព្រំដែន

14-09-2026 18:15

(ប៉េកាំង)៖ យោងតាមលោកស្រី Wang Fengjuan អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃមជ្ឈមណ្ឌលប្រទេសចិន សម្រាប់ការបោះពុម្ពផ្សព្វផ្សាយនិងចែកចាយសៀវភៅអន្តរជាតិ (China International Publishing Center) បានរំលេចថា ក្រោមកិច្ចសហការជាមួយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន CIPCបានជួយកែលម្អបណ្ណាល័យមេគង្គ-ឡានឆាង បាន៤ទីតាំង ហើយគ្រោងនឹងរៀបចំទីតាំងទី៥នាខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។

គម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» ក្នុងប្រទេសកម្ពុជា ត្រូវបានផ្តួចផ្តើមនៅឆ្នាំ២០២១ ក្រោមការ គាំទ្រទាំងស្រុងពី មជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សព្វផ្សាយនិងចែកចាយសៀវភៅអន្តរជាតិ (China International Publishing Center) និង មូលនិធិប៉េកាំងសប្បុរសធម៌ចុងតាវ។ គោលបំណង គឺជួយកែលម្អបរិយាកាសសិក្សា លើកកម្ពស់ការអាន និងជួយកុមារនៅតាមប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ឱ្យមានឱកាសទទួលបានចំណេះដឹងកាន់តែប្រសើរ។ នៅកម្ពុជា បណ្ណាល័យចំនួន៤បានបង្កើត ឡើងនៅសាលាបឋមសិក្សាព្រហារ (ស្រុកមេសាង ខេត្តព្រៃវែង) សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង (ស្រុកស្អាង ខេត្តកណ្តាល) សាលាបឋមសិក្សាព្រែកលាប (ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ) និង សាលាបឋមសិក្សាបន្ទាយសំរ៉ែ (ស្រុកបន្ទាយស្រី ខេត្តសៀមរាប)។

«បណ្ណាល័យមេគង្គ-ឡានឆាង» មិនផ្តោតតែលើការផ្តល់សៀវភៅនោះទេ ក្រៅពីការអានកម្មវិធីក៏បាន រៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។ ជាក់ស្តែង ក្នុងពិធីដាក់ឱ្យដំណើរការបណ្ណាល័យទី៤នៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានចាត់ទុកថា គម្រោងនេះមិនត្រឹមជាកន្លែងអានសៀវភៅទេ ប៉ុន្តែជាការវិនិយោគលើចំណេះដឹង និងអនាគតរបស់ កុមារ ព្រមទាំងជាស្ពាននៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

លោកស្រី Wang Fengjuan បានរំលេចថា ឆ្នាំ២០២៦ គឺជាខួប១០ឆ្នាំនៃការរៀបចំកិច្ចប្រជុំកំពូល មេដឹកនាំឡានឆាង-មេគង្គ។ ក្នុងរយៈពេល១០ឆ្នាំ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៦បានពង្រីក កាន់តែទូលំទូលាយ ហើយគម្រោង «តូចតែឆ្លាត» ជាច្រើនបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ ប្រជាជន។ ការអភិវឌ្ឍ «បណ្ណាល័យមេគង្គ-ឡានឆាង» គឺជាលទ្ធផល នៃកិច្ចសហការរបស់ស្ថាប័នរដ្ឋ ស្ថានទូត សហគ្រាស អង្គការសង្គមស៊ីវិល សាលារៀន និងស្ថាប័នស្រាវជ្រាវរវាងប្រទេសចិននិងបណ្តា ប្រទេសតាមដងទន្លេមេគង្គ។ ដោយឡែកនៅកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចូលរួមគាំទ្រដល់ ការអនុវត្តគម្រោងនេះ។ លោកបណ្ឌិត ជា​ មុនីឫទ្ធិ បានកត់សម្គាល់ថា ចាប់ពីមាត់ទន្លេឡានឆាង រហូតដល់ច្រាំងទន្លេមេគង្គ សៀវភៅមួយក្បាលៗកំពុងបើកទ្វារចំណេះដឹង សម្រាប់កុមារ គ្រាដែល«បណ្ណាល័យមេគង្គ-ឡានឆាង» មួយកន្លែងៗ កំពុងក្លាយជាស្ពាននៃការផ្លាស់ប្តូរ និងមិត្តភាពមេត្រីភាពរវាងប្រជាជននៃប្រទេសទាំង៦ប្រទេសតាមដងទន្លេឡានឆាង-មេគង្គ៕

វិទ្យុមិត្តភាពកម្ពុជាចិន