* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិន ទទូចឱ្យអាមេរិក ឈប់ត្រៀមលក្ខណៈសម្រាប់ធ្វើសង្រ្គាមក្នុងទីអវកាស (Video inside)

15-09-2026 15:32

(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ចិនបានទទូចឱ្យសហរដ្ឋអាមេរិក ឈប់ត្រៀមលក្ខណៈសម្រាប់ធ្វើសង្រ្គាមនៅទីអវកាស បន្ទាប់ពីកងកម្លាំងអវកាសអាមេរិក បានទទួលស្គាល់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយសព្វាវុធនៅក្នុងគន្លងអវកាសរបស់ភពផែនដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យម្នាក់របស់កងកម្លាំងអវកាសអាមេរិក បានឱ្យដឹងដូច្នេះថា «សហរដ្ឋអាមេរិក មានអាវុធសម្រាប់គ្រប់គ្រងអវកាស ស្ថិតនៅលើគន្លងតារាវិថី ដែលមានសមត្ថភាពការពារប្រឆាំងនឹងសកម្មភាពអរិភាពរបស់សត្រូវ»។ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិត ថាតើវាជាប្រភេទអាវុធអ្វីនោះទេ ដោយគ្រាន់តែបង្ហើបថាមានសមត្ថភាពទាំងការពារ និងវាយលុក។

ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង កំពុងជាគូប្រជែងភូមិសាស្រ្តនយោបាយធំជាងគេនៅលើពិភពលោក និងជាយូរមកហើយ បានព្យាយាមពង្រីក​ផលប្រយោជន៍ ក៏ដូចជាវត្តមានយុទ្ធសាស្រ្តរបស់ខ្លួន នៅក្នុងលំហអវកាសថែមទៀត។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងថា ក្រសួងការបរទេសចិន ជំទាស់ទង្វើខាងលើរបស់អាមេរិក ដោយព្រមានប្រឆាំងការយកទីអវកាស​ធ្វើជាអាវុធ ប្រែក្លាយវាទៅជាសមរភូមិ ហើយបង្កការរត់ប្រណាំងសព្វាវុធនៅទីនោះ។ លោក Guo បន្តថា «យើងទទូចឱ្យភាគីអាមេរិក ឈប់ពង្រីកសមត្ថភាពយោធារបស់ខ្លួន ហើយឈប់ត្រៀមលក្ខណៈសម្រាប់ធ្វើសង្រ្គាមនៅទីអវកាស»។

ក្នុងសេចក្តីប្រកាសទទួលស្គាល់ការដាក់ពង្រាយអាវុធ កងកម្លាំងអវកាសអាមេរិក បានអះអាងថាទាំងរុស្ស៉ីនិងចិន បាននិងកំពុងបង្កការគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងទីអវកាស។ ក្នុងនោះចិនបានអភិវឌ្ឍ និងកំពុងធ្វើប្រតិបត្តិការសមត្ថភាពក្នុងទីអវកាស និងប្រឆាំងផ្កាយរណបជាផ្នែកមួយនៃការធ្វើទំនើបកម្មយោធា។ ចំណែក រុស្ស៉ីវិញមើលឃើញទី អវកាសជាទីលានប្រយុទ្ធ ហើយជឿថាការមានឧត្តមភាពនៅក្នុងទីអវកាសនឹងក្លាយជា កត្តាកំណត់មួយដ៏សំខាន់ពីការឈ្នះចាញ់ នៅក្នុងជម្លោះនៅពេលអនាគត។

គួរបញ្ជាក់ថា ការធ្វើយោធូបនីយកម្មនៅក្នុងទីអវកាស មិនមែនជារឿងថ្មីថ្មោងនោះទេ។ តួយ៉ាង ភ្លាមៗក្រោយរុស្ស៉ីបាញបង្ហោះផ្កាយរណប Sputnik ចូលទៅកាន់គន្លងតារាវិថី ក្នុងឆ្នាំ១៩៥៧ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានចាប់ផ្ដើមរកមធ្យោបាយរៀងៗខ្លួន ដើម្បីបំពាក់អាវុធ និងអភិវឌ្ឍសមត្ថភាពកម្ទេចផ្កាយរណប។

កាលពីមុន អ្វីដែលធ្លាប់ជាការព្រួយបារម្ភធំបំផុត នោះគឺលទ្ធភាពនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងទីអវកាស។ ប៉ុន្តែ មហាអំណាចធំៗ និងបណ្ដាប្រទេសដទៃទៀត បានចុះហត្ថលេខាលើសន្ធិសញ្ញា Outer Space Treaty ក្នុងឆ្នាំ១៩៦៧ ដោយហាមឃាត់កាដាក់ពង្រាយអាវុធមហាប្រល័យនៅលើគន្លងតារាវិថី។ ចាប់ពីនោះមក អាមេរិក ចិន រុស្ស៉ី និងឥណ្ឌា បានរិះរកមធ្យោបាយផ្សេងទៀត ដើម្បីប្រយុទ្ធក្នុងទីអវកាសដោយមិនស្ថិតក្រោមការចងនៃសន្ធិសញ្ញាខាងលើ។ មធ្យោបាយទាំងនោះ រួមមានទាំង ការកំណត់គោលដៅលើផ្កាយរណបរបស់សត្រូវ ដែលមានសារសំខាន់ជាខ្លាំង សម្រាប់ការទាក់ទង តាមដាន និងផ្តល់ទិសដៅ​របស់យោធា៕