* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មូលនិធិរបស់កម្មវិធីស្បៀងអាហារពិភពលោកសម្រាប់ប្រទេសស៊ូដង់ ធ្លាក់ចុះយ៉ាងគំហុក ខណៈដែលមនុស្សកាន់តែច្រើនជួបប្រទះភាពអត់ឃ្លាន (Video inside)

15-09-2026 15:57

(ខាទុំ)៖ ថវិកាសម្រាប់ប្រទេសស៊ូដង់ ដែលកំពុងប្រឈមមុខនឹងវិបត្តិអត់ឃ្លានធ្ងន់ធ្ងរបំផុតលើពិភពលោក ពីសំណាក់កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានធ្លាក់ចុះប្រហែលពាក់កណ្តាល ក្នុងឆ្នាំនេះ ខណៈដែលសង្គ្រាម បានរុញច្រានមនុស្សកាន់តែច្រើន ឱ្យធ្លាក់ចូលក្នុងស្ថានភាពអត់ឃ្លាន ហើយវិបត្តិក្នុងតំបន់បានធ្វើឱ្យតម្លៃទំនិញកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

ចេញពីតំបន់ Darfur បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសស៊ូដង់ ប្រធានប្រតិបត្តិស្តីទីនៃ WFP លោក Carl Skau ប្រាប់ Reuters ថាទោះបីជាការចូលទៅដល់តំបន់គោលដៅធ្លាប់ជាឧបសគ្គដ៏ធំបំផុត សម្រាប់អ្នកធ្វើការងារមនុស្សធម៌កន្លងទៅក៏ដោយ ប៉ុន្តែពេលនេះយើងអាចចូលមកដល់ហើយ តែមិនអាចផ្តល់សេវាបានពេញលេញទេ ដោយសារតែកង្វះខាតថវិកា។

លោកបានឱ្យដឹងថា ឆ្នាំនេះ WFP ទទួលបានថវិកាត្រឹមតែប្រហែលពាក់កណ្តាលប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុនដែលមាន ៦៤៥លានដុល្លារ។ កង្វះខាតថវិកាដើម្បីទ្រទ្រង់ប្រតិបត្តិការបច្ចុប្បន្ន គឺមានចំនួនជិត ៣០០លានដុល្លារ។ សង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) បានបំផ្លិចបំផ្លាញតំបន់ជាច្រើននៃប្រទេសនេះ ធ្វើឱ្យប្រជាជនរហូតដល់ ១៤លាននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង បំផ្លាញដំណាំកសិកម្ម និងធ្វើឱ្យសេដ្ឋកិច្ចដុនដាប។

តាម WFP មនុស្សជិត ២០លាននាក់កំពុងប្រឈមមុខនឹងភាពអត់ឃ្លាន ហើយការកាត់បន្ថយថវិកាបានបង្ខំឱ្យ WFP ផ្តោតការយកចិត្តទុកដាក់លើមនុស្ស ៥លាននាក់ ដែលមានតម្រូវការចាំបាច់បំផុត។ ថ្មីៗនេះ WFP បានពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ដើម្បីជួយដល់មនុស្សចំនួន ៤លាននាក់៕