* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បទវិភាគ៖ ប្រមូលផ្តុំ​កម្លាំងនៃប្រទេសសកលខាងត្បូងដើម្បី​រួមគ្នា​ឆ្ពោះ​ទៅ​រក​ «ទសវត្សរ៍មាស» បន្ទាប់

15-09-2026 16:55

(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ​១២ ​ដល់ថ្ងៃទី ​១៣ ​ខែកញ្ញា ​កិច្ចប្រជុំកំពូល​ BRICS ​លើកទី ​១៨ ​បាន​បើកធ្វើ​នៅ​ទីក្រុងញូវដេលី ​ប្រទេសឥណ្ឌា ​។ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បានអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ដំណាក់កាលទីមួយ​និង​ទីពីរ​នៃកិច្ចប្រជុំកំពូល ​BRICS​​ លើកទី ​១៨ ​ព្រមទាំង​ថ្លែង​សុន្ទ​រកថា​គន្លឹះ​ ដោយ​បាន​ផ្តួច​ផ្តើម​ឱ្យ​ប្រទេស ​BRICS ​ហ៊ានធ្វើជា "អ្នកឈានមុខចំនួនបួន"​និង​លើកឡើងគំនិតផ្តួចផ្តើម ៤​ចំណុច​ ស្តីពី​ការ​ពង្រីង​កម្លាំងនៃប្រទេស​សកលខាង​ត្បូង ​ហើយ​បាន​លើកឡើងនូវគំនិតផ្តួចផ្តើមចំនួន ​៥ ​ចំណុច​ទាក់ទងនឹង​ការធ្វើឱ្យស៊ីជម្រៅ​នូវ​កិច្ច​សហ​ប្រតិបតិ្តការ​ប្រទេស ​BRICS ​ដែល​បាន​បង្ហាញពី​ទំនួលខុសត្រូវ​ដ៏​មុតមាំ​របស់​ប្រទេស​ចិន​ក្នុង​ការដឹកនាំ​ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់​នៃ​"​កិច្ចសហប្រតិបត្តិ​ការ ​BRICS​ធំ​"​។​ ​លើសពីនេះ​ទៅទៀត ​លោកប្រធានរដ្ឋចិន Xi ​Jinping​ ក៏បានប្រកាស​ផង​ដែរ​ថា ​ឆ្នាំក្រោយ ​ប្រ​ទេសចិននឹងទទួលតំណែង ជាប្រធានប្តូរវេននៃប្រទេសBRICSនិង​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ​កិច្ច​ប្រ​ជុំ​កំពូលនៃប្រទេស ​BRICS ​លើកទី ​១៩ ​។ ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នា​នា​ដែល​ចូល​រួម​កិច្ច​ប្រជុំ​រំពឹងទុក​យ៉ាងខ្លាំងថា ​"ឆ្នាំចិន"បន្ទាប់​នឹង​ជំរុញ​កិច្ចសហ​ប្រតិបតិ្តការ​ប្រទេស BRI​CS​ ឱ្យ​ឡើងដល់កម្រិតថ្មីទៀត​ ​បង្ហាញពី​សមិទ្ធផលថ្មី​និង​ត្រួសត្រាយ​និម្មាបនកម្ម​ថ្មី។

ក្រឡេកទៅមើលរយៈពេល២០ឆ្នាំកន្លងទៅនេះ ​ពី "ប្រទេស BRIC​ ចំនួន​៤" នៅគ្រា​ដំបូង​ដល់​មហាគ្រួសាប្រទេស ​BRICS ​"បន្ទាប់ពី​បានពង្រីកចំនួនសមាជិក ​ជា​និច្ច​កាល យន្តការ ​BRICS ​តែង​តែ​​ប្រកាន់ខ្ជាប់នូវ​ស្មារតី BRICS ​ស្តីពីការបើកទូលាយ​និង​បរិយាបន្ន ​កិច្ចសហ​ប្រ​តិ​បត្តិ​ការ​និងឈ្នះ-ឈ្នះ ​ដែលបាន​ក្លាយ​ជាវេទិកា​សហប្រតិបត្តិការ​សម្រាប់​​ទីផ្សារ​ងើប​ឡើ​ង​ថ្មី​និង​ប្រទេសកំពុងអភិវឌ្ឍន៍​ដែលមានឥទ្ធិពល​បំផុត​លើ​ពិភពលោក​នាពេលបច្ចុប្បន្ន។

បច្ចុប្បន្ននេះ ​បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល១​រយឆ្នាំកំពុង​វិវត្ត​យ៉ាង ឆាប់រហ័ស ​ឱនភាពសន្តិភាព ​ឱនភាពអភិវឌ្ឍន៍ ​ឱនភាពសន្តិសុខនិង​ឱនភាព​អភិ​បាល​កិច្ច​បានត្រួតលើគ្នា ​។ ​តើប្រទេស​ BRICS​ នឹងធ្វើ​យ៉ាង​ដូច​ម្តេច ទើប​អាច​​ដឹកនាំ​សណ្តា​ប់​ធ្នាប់​អន្តរជាតិ​ឱ្យ​អភិវឌ្ឍ​ទៅរកទិសដៅដែលកាន់តែយុត្តិធម៌និងសមហេតុផល​ ក៏​ដូចជា​ពួត​ដៃ​គ្នា​ជំរុញការកសាង ​សហ​គមន៍​ជោគវាសនារួមសម្រាប់មនុស្សជាតិ?

"ត្រូវធ្វើជាអ្នកឈានមុខ​នៃការជំរុញការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មី" ​"ត្រូវ​ធ្វើជា​អ្នក​ឈាន​មុខ​នៃ​ការគាំ​ពារ​សន្តិភាពនិងស្ថិរភាព" ​"ត្រូវ​ធ្វើជាអ្នកឈានមុខ​នៃ​ការ​ជំរុញ​ការ​រៀន​សូត្រ​ពីគ្នាខាង​អរិយធម៌"​និង"ត្រូវធ្វើជាអ្នកឈានមុខ​នៃ​ការធ្វើឱ្យ​អភិបាល​កិច្ច​សកល​មាន​សុក្រឹតភាពតាមរយៈកំណែទម្រង់" ​"អ្នកឈានមុខចំនួនបួន"​ដែល​លើក​ឡើង​ដោយ​លោ​ក​ប្រធានរដ្ឋចិន​ Xi ​Jinping បានបញ្ជាក់យ៉ាងច្បាស់​ម្តងទៀត​អំពី​បេសក​កម្ម​ជា​ប្រ​វត្តិ​សា​ស្ត្រ​និង​ចង្អុល​បង្ហាញ​ទិសដៅវិវឌ្ឍទៅមុខ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ប្រទេស ​BRICS ​ហើយ​ក៏​បាន​លើកកម្ពស់​ការកំណត់ទិសដៅជាយុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិ​បត្តិការ​ប្រទេស ​BRICS ផងដែរ ​។

គំនិតផ្តួចផ្តើមស្តីពីបញ្ញាសិប្បនិម្មិតប្រភពបើកចំហ​និង​ផ្តល់ផលប្រយោជន៍ជាទូទៅ" ​"​គំនិត​ផ្តួច​ផ្តើមស្តីពីការផ្តល់ ភាពងាយស្រួលដល់ពាណិជ្ជកម្មនិងការវិនិយោគ" ​"គំនិតផ្តួច​ផ្តើម​ស្តីពីកិច្ចសហប្រតិបត្តិការក្នុង វិស័យឧស្សាហកម្មឌីជីថល"​ ​"គំនិតផ្តួចផ្តើមស្តីពី​កិច្ចសហ​ប្រ​តិ​បត្តិ​ការក្នុងវិស័យផលិតកម្មឆ្លាតវៃ ​"គំនិតផ្តួចផ្តើមស្តីពីការបណ្តុះបណ្តាលធនធាន​មនុ​ស្ស​ក្នុងវិស័យវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា ​គំនិតផ្តួចផ្តើម៥ចំណុច​ដែល​លើក​ឡើង​ដោយ​លោក​ប្រធានរដ្ឋចិនXi ​Jinpingបាន​កំណត់​ផ្លូវជាក់ស្តែង​សម្រាប់​ពង្រឹងមូលដ្ឋានគ្រឹះ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ BRICS ធំ" ​ដែលបានផ្តល់ការគាំទ្រយ៉ាង​ខ្លាំង​​សម្រាប់​ប្រទេស​"សកល​ខាង​ត្បូង​"​ក្នុង​ការ​រួមសាមគ្គីគ្នានិងពឹងផ្អែកលើខ្លួនឯង ​។ ​ការអភិវឌ្ឍជាកូនសោ​ទូ​ទៅ​សម្រាប់​ដោះ​ស្រាយបញ្ហាទាំងអស់ ​។ ​នាពេល​បច្ចុប្បន្ននេះ ​ប្រទេស ​BRICS ​មាន​ចំនួន​ប្រជាជន​ជិត​ពាក់​កណ្តាល​នៃទូទាំងពិភពលោក ​មានទំហំសេដ្ឋកិច្ចសរុបប្រហែល ​៣០ ​ភាគ​រយ​នៃ​ពិភព​លោក​និង​ទំហំសរុបខាងពាណិជ្ជកម្មមួយភាគប្រាំនៃពិភពលោក​ដែល​ជា​អ្នក​រួម​ចំណែក​ដ៏​សំខាន់​នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ចសកល ​។ ​ដោយឡែក​គំនិតផ្តួចផ្តើម​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាច្រើន​ដែល​លើកឡើង​ដោយ​លោកប្រធានរដ្ឋចិន ​Xi ​Jinping ​នឹង​មាន​អំ​ណោ​យ​ផល​ដល់​មហាគ្រួសា BRICS​"​ក្នុង​ការរឹត​ចំណងសហ​ប្រតិ​បត្តិការ​ថែមមួយ​កម្រិត​ទៀត ​។

ឆ្នាំក្រោយ ​ប្រទេសចិននឹងទទួលតំណែងជាប្រធានប្តូរវេននៃប្រទេស ​BRICS ​។ ​សហ​គម​ន៍​អន្តរជាតិ​រំពឹងទុក​ជាទូទៅ​ថា ​ចិន​នឹង​ដើរតួនាទីនាំមុខ​ក្នុង​ការ​ជំរុញ​ឱ្យ​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​ BRICS ធំ "​ដើរឆ្ពោះ​ទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ​។ ​ឈរលើដំណាក់​កាល​ជា​ប្រ​វត្តិ​សា​ស្ត្រ​នៃខួបទី ​២០ឆ្នាំ ​នៃកិច្ចសហប្រតិបត្តិការប្រទេស ​BRICS ​ឱ្យតែប្រទេស ​BRICS ​ទាំង​អស់​ប្រមូលកម្លាំងចិត្តកម្លាំងកាយ​និង​ពួតដៃគ្នាដើរទៅមុខ ​នោះ​មុខជានឹង​ចាប់​ដំ​ណើរ​ការ​ដោយជោគជ័យនូវ "ទសវត្សរ៍មាស" ទីបីនៃកិច្ចសហប្រតិបត្តិការប្រទេស ​BRICS ​ដើម្បី​បន្ត​រួមចំណែកជាកម្លាំង ​BRICS ដល់​​ការជំរុញការកសាងសហគមន៍ជោគវាសនា​រួម​សម្រា​ប់​មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន