* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កិច្ចសម្ភាសន៍ជាន់ខ្ពស់ជា​មួយ​លោក Omar AL-Razzaz អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហ្ស៊កដានី

15-09-2026 16:56

(ប៉េកាំង)៖ នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លោក Omar AL-Razzaz អតីតនាយករដ្ឋមន្ត្រីនៃប្រទេសហ្ស៊កដានី បាន​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ក្នុង​កម្មវិធីកិច្ចសម្ភាសន៍ជាន់ខ្ពស់ របស់​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នៅក្រុង​ប៉េកាំង។

លោក​ Omar AL-Razzaz បានថ្លែងនៅ​ក្នុង​កិច្ច​សម្ភាសន៍ថា ព្រះអង្គម្ចាស់ Abdullah ទី២ព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានី បានយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិននាពេល​ថ្មីៗ​កន្លង​ទៅនេះ ។ ក្នុង​អំឡុង​ដំណើរទស្សនកិច្ចនោះ​ ព្រះអង្គម្ចាស់ Abdullah ទី២ មិន​ត្រឹម​តែ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​យ៉ាង​ស៊ី​ជម្រៅ​និង​ពិគ្រោះពិភាក្សា​កិច្ច​សហប្រតិបតិ្តការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ជា​មួយ​សហគ្រាស​ធំៗ​របស់ប្រទេស​ចិន​ប៉ុណ្ណោះទេ ព្រះអង្គថែម​ទាំង​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​យ៉ាង​ស៊ីជម្រៅ​ជា​មួយ​លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​អំពី​ស្ថានការ​ណ៍​ក្នុង​តំបន់​និងពិភាក្សា​បញ្ហា​​ដែល​ប្រទេស​ទាំង​ពីរ​យកចិត្ត​ទុក​ដាក់​ដូច​គ្នា​ផង​ដែរ ។

ឆ្នាំ​ក្រោយ ប្រទេស​ទាំង​ពីរ​នឹង​អបអរទទួល​ខួបទី​៥០​នៃ​ការ​បង្កើត​ទំនាក់ទំនងការ​ទូត ។ ក្នុង​រយៈពេល​១០ឆ្នាំ​កន្លង​ទៅនេះ ពាណិជ្ជកម្ម​និង​ការ​បណ្តាក់ទុន​ទ្វេភាគី ព្រមនិង​កិច្ចសហប្រតិបតិ្តការ​គ្រប់​ផ្នែក​សុទ្ធតែ​ទទួល​បាន​ការ​រីក​ចម្រើន​ដ៏​ល្អប្រសើរ បូក​រួម​ទាំង​ទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​យុទ្ធសាស្ត្រ​ និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​នយោបាយ​ ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​គំនិត​ផ្តួច​ផ្តើម​សកល​ទាំង​បួន​ ក្នុង​ន័យ​ខិត​ខំប្រឹង​ប្រែង​ជំរុញ​កិច្ចសន្ទនា​អរិយធម៌ បង្កើន​ការ​យល់​ដឹង​ដល់​គ្នា​ទៅវិញទៅមក​ និង​ធ្វើ​ឱ្យ​អភិបាល​កិច្ច​សកល​មាន​សុក្រឹតភាព​ជាដើម​ ។ លោក​ Xi Jinping មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ ដែល​បាន​ចង្អុល​បង្ហាញ​ពី​ទិសដៅ​ សម្រាប់​ការរួមរស់ដោយសនិ្តសហវិជ្ជមានរបស់​ពិភពលោក​ ។ ពិភពលោក​ត្រូវ​ការ​ភាពជា​អ្ន​កដឹក​នាំ​បែប​នេះ ហើយ​ក៏មាន​ដៃគូដែលមានឆន្ទៈដូចគ្នាជា​ច្រើន​ឆ្លើយតប​នឹង ​គោល​បំណង​នេះ​យ៉ាង​សកម្ម​ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន