* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើអនុស្សរណៈស្តីពីថាមពលបរមាណូ និងពង្រីកកិច្ចសហប្រតិបត្តិការរ៉ែសំខាន់ៗ (Video inside)

15-09-2026 19:26

(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី នៅថ្ងៃអង្គារនេះ ខណៈដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្តេជ្ញាធ្វើការរួមគ្នាលើវិស័យពាណិជ្ជកម្ម ថាមពល រ៉ែសំខាន់ៗ និងបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា នៅក្នុងជំនួបកំពូលទ្វេភាគី ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែមយ៉ុង (Lee Jae Myung) និងប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានពិភាក្សាអំពីសក្តានុពលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ចំពេលដែលពិភពលោកកំពុងជួបប្រទះភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ លោក លី បានថ្លែងទៅកាន់លោក Tokayev ថា «កាហ្សាក់ស្ថានមានសក្តានុពលដ៏ធំធេងនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នាពេលអនាគត និងជាដៃគូដ៏សំខាន់សម្រាប់កូរ៉េខាងត្បូង»។ អនុស្សរណៈស្តីពីថាមពលបរមាណូ គឺជាផ្នែកមួយនៃឯកសារកិច្ចព្រមព្រៀងចំនួន ១៣ ដែលត្រូវបានចុះហត្ថលេខា ដែលរួមមានកិច្ចសហការលើវិស័យប្រេងឆៅ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោកស្រី Han Seong-sook បានលើកឡើងនៅក្នុងវេទិកាធុរកិច្ចថា វាជាពេលវេលាដ៏សមស្របដែលប្រទេសទាំងពីរត្រូវពង្រីកកិច្ចសហប្រតិបត្តិការឱ្យលើសពីការធ្វើពាណិជ្ជកម្មប្រេងឆៅ និងសារធាតុអ៊ុយរ៉ាញ៉ូម ដោយត្រូវបញ្ចូលនូវសារធាតុលីចូម (Lithium) និងរ៉ែយុទ្ធសាស្ត្រសំខាន់ៗដទៃទៀត ដោយលោកស្រីបានអញ្ជើញធុរជនឱ្យប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនរបស់កូរ៉េខាងត្បូង ក្នុងការរុករក និងទាញយកធនធានរ៉ែដ៏សម្បូរបែបរបស់កាហ្សាក់ស្ថាន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍លោក Tokayev និងមេដឹកនាំនៃប្រទេសចំនួន ៤ ផ្សេងទៀតនៅតំបន់អាស៉ីកណ្តាល នៅថ្ងៃពុធស្អែកនេះ នៅក្នុងកិច្ចប្រជុំកំពូលពហុភាគី ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខណៈដែលកូរ៉េខាងត្បូងកំពុងស្វែងរកការធ្វើពិពិធកម្មប្រភពថាមពល និងការផ្គត់ផ្គង់រ៉ែសំខាន់ៗសម្រាប់ឧស្សាហកម្មរបស់ខ្លួន៕