* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ម្ចាស់រង្វាន់ណូបែលសន្តិភាព លោកស្រី Maria Ressa ព្រមានថា មនុស្សជាតិនឹងបាត់បង់សិទ្ធិស្វ័យសម្រេច បើគ្មានច្បាប់កំណត់ព្រំដែន AI ឱ្យបានទាន់ពេល (Video inside)

15-09-2026 22:21

(អូស្លូ)៖ ម្ចាស់រង្វាន់ណូបែលសន្តិភាព លោកស្រី Maria Ressa បានព្រមាននៅថ្ងៃអង្គារនេះថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលបានឆក់យកការចាប់អារម្មណ៍របស់មនុស្សតាមរយៈបណ្តាញសង្គម និងការកេងចំណេញលើតម្រូវការផ្លូវចិត្ត នឹងដកហូតសិទ្ធិស្វ័យសម្រេចរបស់មនុស្សជាតិ លុះត្រាតែមានការបង្កើតច្បាប់ដើម្បីកម្រិតព្រំដែនបច្ចេកវិទ្យានេះជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកកាសែតសញ្ជាតិហ្វីលីពីន-អាមេរិក ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ និងបច្ចុប្បន្នជាសហប្រធាននៃក្រុមប្រឹក្សាវិទ្យាសាស្ត្រអន្តរជាតិស្តីពី AI របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវតែរួមគ្នាធ្វើយុទ្ធនាការទាមទារឱ្យមានការបង្កើតច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងលើ AI ដើម្បីដាក់សម្ពាធលើក្រុមអ្នកនយោបាយ។ ថ្លែងនៅក្នុងបទសម្ភាសន៍អំឡុងទស្សនកិច្ចនៅរដ្ឋធានីអូស្លូ ដើម្បីចូលរួមសន្និសីទស្តីពីការគំរាមកំហែងលើលទ្ធិប្រជាធិបតេយ្យ ស្ថាបនិក និងជានាយកប្រតិបត្តិសារព័ត៌មាន Rappler រូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា «ការទាមទារឱ្យមានបទប្បញ្ញត្តិគ្រប់គ្រង មិនមែនជាបញ្ហាសេរីភាពនៃការបញ្ចេញមតិនោះទេ ប៉ុន្តែវាគឺជាបញ្ហាសុវត្ថិភាពសាធារណៈ»។

លោកស្រី Ressa បានព្រមានបន្ថែមថា «ខ្ញុំគិតថាយើងកំពុងស្ថិតក្នុងដំណាក់កាលមួយដែលប្រសិនបើរឿងនេះមិនកើតឡើងទេ យើងនឹងបាត់បង់តុល្យភាព... វានឹងហួសពីការគ្រប់គ្រងរបស់យើង ប្រសិនបើយើងមិនចូលរួមអន្តរាគមន៍នៅពេលនេះទេ»។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី Ressa កើតមានឡើងចំពេលដែលការព្រួយបារម្ភអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យា AI កម្រិតខ្ពស់កំពុងកើនឡើងជាសកល ខណៈដែលក្រុមអ្នកជំនាញ និងអង្គការសហប្រជាជាតិ កំពុងបន្តអំពាវនាវឱ្យបណ្តារដ្ឋាភិបាលទូទាំងពិភពលោក ពន្លឿនការបង្កើតក្របខណ្ឌគតិយុត្តរួមមួយ ដើម្បីការពារប្រព័ន្ធប្រជាធិបតេយ្យ និងធានាសុវត្ថិភាពដល់មនុស្សជាតិ៕