* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

របាយការណ៍៖ យោធាអាមេរិក ចាយលុយសរុបជិត ៤០ពាន់លានដុល្លារក្នុងសង្រ្គាមអ៉ីរ៉ង់ ហើយអាចនឹងត្រូវបន្តចំណាយចន្លោះ ២-៣ពាន់លានដុល្លារក្នុងមួយខែ បើវានៅតែអូសបន្លាយ (Video inside)

16-09-2026 13:52

(វ៉ាស៉ីនតោន)៖ របាយការណ៍ពីស្ថាប័នឯករាជ្យអាមេរិក Congressional Budget Office (CBO) កាលពីថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា សង្គ្រាមជាមួយអ៉ីរ៉ង់ បានធ្វើឱ្យយោធាអាមេរិកចំណាយថវិកាសរុបខ្ទង់ ៣៨ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយ អាចកើនឡើងរាប់ពាន់លានដុល្លារបន្ថែមទៀតជារៀងរាល់ខែ ប្រសិនបើជម្លោះនៅតែបន្តអូសបន្លាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

CBO បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ជម្លោះប្រដាប់អាវុធជាមួយអ៉ីរ៉ង់ បានធ្វើឱ្យក្រសួងការពារជាតិអាមេរិក ចំណាយថវិកាប្រមាណ ៣៨ពាន់លានដុល្លារ»។ របាយការណ៍នេះ សំដៅលើសង្គ្រាមដែលផ្ទុះឡើង បន្ទាប់ពីអាមេរិករួមដៃជាមួយអ៉ីស្រាអែល បើកការវាយប្រហារលើគោលដៅនៅអ៉ីរ៉ង់ ចាប់តាំងពីចុងខែកុម្ភៈ។

តួលេខចំណាយសរុបនេះ ភាគច្រើនរួមមានថ្លៃសម្រាប់បំពេញឡើងវិញ នូវគ្រាប់សព្វាវុធក៏ដូចជាបរិក្ខារយោធា ដែលត្រូវបានប្រើប្រាស់ ឬបាត់បង់ក្នុងការប្រយុទ្ធ បូករួមជាមួយថ្លៃប្រេងឥន្ធនៈដែលកើនឡើងសម្រាប់យោធា ហើយនិងកត្តាផ្សេងៗទៀត។ CBO ប៉ាន់ប្រមាណថា ការជំនួសគ្រាប់អាវុធ ដែលបានប្រើប្រាស់រហូតដល់ថ្ងៃទី១ ខែសីហា គឺមានតម្លៃរហូតដល់ ២១,៧ពាន់លានដុល្លារ ពោលគឺច្រើនបំផុតតែឯង ក្នុងចំណោមការចំណាយនានារបស់ក្រសួងការពារជាតិអាមេរិក នៅក្នុងជម្លោះនេះ។

CBO បានបន្ថែមថា អាស្រ័យលើកម្រិតនៃការប្រយុទ្ធគ្នា ការចំណាយអាចស្ថិតក្នុងចន្លោះ ២-៣ពាន់លានដុល្លារ ឬច្រើនជាងនេះ ក្នុងមួយខែ ប្រសិនបើជម្លោះនៅតែបន្ត។ កាលពីខែកក្កដា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ធ្លាប់បានប៉ាន់ស្មានថា សង្គ្រាមជាមួយអ៉ីរ៉ង់ បានចំណាយថវិកាអស់ប្រហែល ៣៧,៥ពាន់លានដុល្លារ។

ជាចុងក្រោយ CBO បានវាយតម្លៃថា ផលប៉ះពាល់ធំបំផុតនៃជម្លោះអ៉ីរ៉ង់មកលើសេដ្ឋកិច្ចអាមេរិក គឺសម្ពាធអតិផរណា ដែលបណ្តាលមកពីការរំខាន ដល់ការផ្គត់ផ្គង់ប្រេងនិងឧស្ម័នធម្មជាតិ។ អ៉ីរ៉ង់បានសងសឹកក្នុងសង្គ្រាមដោយរារាំងការធ្វើចរាចរណ៍ តាមច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង ជាហេតុនាំឱ្យតម្លៃថាមពលកើនឡើងយ៉ាងគំហុក៕