* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន អះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់អារ៉ាប៊ីសាអូឌីត (Video inside)

16-09-2026 14:57

(សាណា)៖ ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅប្រទេសយេម៉ែន បានអះអាងនៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់អារ៉ាប៊ីសាអូឌីតចំនួន១គ្រឿង និងដោយប្រើគ្រាប់មីស៉ីលផលិតក្នុងស្រុកផ្ទាល់ ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យយោធារបស់ហ៊ូទី លោក Yahya Saree បាននិយាយតាមបណ្តាញសង្គមយ៉ាងដូច្នេះថា «កងកម្លាំងប្រដាប់អាវុធយេម៉ែន បានបាញ់ទម្លាក់យន្តហោះ F-15 របស់អារ៉ាប៊ីសាអូឌីត ខណៈយន្តហោះនោះ កំពុងធ្វើប្រតិបត្តិការឈ្លានពាន នៅក្នុងដែនអាកាសនៃខេត្ត Marib»។ លោកបានចោទប្រកាន់អារ៉ាប៊ីសាអូឌីត ថាបានបើកការវាយប្រហារតាមអាកាសសរុបចំនួន ៤៥០លើក។ លោក Saree បានអះអាងថា យន្តហោះចម្បាំងខាងលើ ត្រូវបានកំណត់គោលដៅដោយមីស៉ីលដែលផលិតនៅក្នុងប្រទេសយេម៉ែន​ផ្ទាល់។

អ្នកនាំពាក្យរូបនេះ ក៏បានបដិសេធចំពោះការចោទប្រកាន់របស់អារ៉ាប៊ីសាអូឌីត ដែលថា ក្រុមហ៊ូទីបានកំណត់គោលដៅវាយប្រហារទៅលើទីក្រុង Mecca ដែលជាទីក្រុងពិសិដ្ឋក្នុងសប្តាហ៍នេះ ដោយអះអាងថា ប្រតិបត្តិការរបស់ក្រុមនេះ កំណត់គោលដៅតែទៅលើរោងចក្រប្រេង និងមូលដ្ឋានយោធារបស់អារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅឆ្ងាយពីទីកន្លែងសក្ការៈបូជា ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុមហ៊ូទីបានបើកការប្រយុទ្ធគ្នាជាថ្មី ជាមួយកងកម្លាំងរដ្ឋាភិបាលយេម៉ែន ដែលមានអារ៉ាប៊ីសាអូឌីតនៅពីក្រោយ ចាប់តាំងពីសង្គ្រាមស៊ីវិលនៅយេម៉ែន បានផ្ទុះឡើងវិញ កាលពីខែកក្កដា។ ក្រុមឧទ្ទាមនេះក៏បានប្រកាសអនុវត្តការបិទផ្លូវសមុទ្រ ចំពោះអារ៉ាប៊ីសាអូឌីតផងដែរ និងបានកំណត់គោលដៅលើនាវារបស់ប្រទេសសេដ្ឋីប្រេងនេះ នៅសមុទ្រក្រហម។

កាលពីសប្តាហ៍មុន ក្នុងប្រតិបត្តិការវាយលុកដ៏លឿនមួយ ហ៊ូទីបានអះអាងថា ខ្លួនកាន់កាប់បានបណ្តោយឆ្នេរសមុទ្រក្រហមទាំងមូល របស់យេម៉ែន និងច្រកសមុទ្រ Bab al-Mandab។ ច្រកសមុទ្រនេះបានក្លាយជាកន្លែងដ៏សំខាន់មួយ សម្រាប់ការនាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត ខណៈសង្គ្រាមរាលដាលនៅមជ្ឈិមបូព៌ា បាននិងកំពុងរំខានដល់ការធ្វើចរាចរណ៍តាម ច្រកសមុទ្រ Hormuz នៅខាងតំបន់ឈូងសមុទ្រអារ៉ាប់៕