* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីការពារជាតិចិន អំពាវនាវឱ្យឈប់មានសកម្មភាពបង្កហេតុ ក្នុងឱកាសបើកវេទិកាសន្តិសុខអន្តរជាតិទីក្រុងប៉េកាំង (Video inside)

16-09-2026 15:25

(ប៉េកាំង)៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានអំពាវនាវឱ្យបណ្តាប្រទេសនានា ចៀសវាងសកម្មភាពបង្កហេតុ និងទប់ស្កាត់ការងើបឡើងវិញនៃនិន្នាការប្រវត្តិសាស្ត្រដើរថយក្រោយដ៏អវិជ្ជមាន ក្នុងសុន្ទរកថាមួយ ដែលទំនងជានឹងត្រូវបានមើលឃើញថា អាចជាការរិះគន់ដោយប្រយោលចំពោះជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Dong បានថ្លែងដូចខាងលើ ក្នុងឱកាសបើកវេទិកា Beijing Xiangshan Forum ដែលផ្តោតលើបញ្ហាសន្តិសុខ ខណៈភាពតានតឹងក្នុងតំបន់ កំពុងកើនឡើងជុំវិញកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ព្រមទាំងជុំវិញតំបន់សមុទ្រចិនខាងត្បូង ដែលមានជម្លោះ។ ជាមួយគ្នានេះ មន្ទិលសង្ស័យក៏មានការកើនឡើងផងដែរ អំពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ី។

លោក Dong បានព្រមានថា ពិភពលោកកំពុងស្ថិតក្នុងពេលវេលាដ៏ផុយស្រួយមួយ និងបានអំពាវនាវឱ្យមានមធ្យោបាយថ្មី និងស្មើភាពជាងមុន ដើម្បីដោះស្រាយភាពតានតឹងអន្តរជាតិ។ លោកបាននិយាយថា ប្រទេសនានាត្រូវរៀនសូត្រពីប្រវត្តិសាស្ត្រ និងប្រុងប្រយ័ត្នខ្ពស់ចំពោះការលេចឡើងនៃអនុត្តរភាព យោធានិយម និងការកែប្រែប្រវត្តិសាស្ត្រ។ លោកបានបន្ថែមដូច្នេះថា «យើងមិនត្រូវមើលរំលងឬអត់ឱនចំពោះអាកប្បកិរិយាបែបនេះឡើយ» ហើយលោកអំពាវនាវឱ្យប្រទេសនានារួមគ្នាទប់ស្កាត់ «សំណល់អាក្រក់ពីប្រវត្តិសាស្ត្រ»។

ទំនាក់ទំនងរវាងចិននិងជប៉ុន បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំ២០២៥ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងថា ក្នុងករណីចិនវាយប្រហារលើតៃវ៉ាន់ នោះអាចបង្ខំឱ្យជប៉ុនត្រូវឆ្លើយតបដោយយោធា។ ចាប់តាំងពីនោះ ទីក្រុងប៉េកាំងបានព្រមានម្តងហើយម្តងទៀតថា ជប៉ុនកំពុងព្យាយាមវិលត្រឡប់ទៅរកអតីតកាលយោធានិយមរបស់ខ្លួន ដែលរួមមានការកាន់កាប់តំបន់ Manchuria នៅភាគឦសានប្រទេសចិន កាលពីក្នុងឆ្នាំ១៩៣១ មុនពេលផ្ទុះសង្រ្គាមរវាងចិននិងជប៉ុន។

មន្ត្រីយោធា អ្នកការទូត និងបញ្ញវន្តសរុបប្រមាណ ២០០០នាក់មកពី ១០០ប្រទេស កំពុងចូលរួមក្នុងវេទិកាសន្តុិសុខខាងលើ ដែលមានរយៈពេលបីថ្ងៃ។ អ្នកចូលរួមទាំងនោះ រួមមានទាំង រដ្ឋមន្ត្រីការពារជាតិមួយចំនួនក្នុងតំបន់ មន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិអាមេរិក បញ្ញវន្តរុស្ស៊ី និងតំណាងនៃអាជ្ញាធរតាលីបង់។

គួរបញ្ជាក់ថា ដូចការរំពឹងទុករបស់អ្នកវិភាគភាគច្រើន លោក Dong មិនបានរិះគន់ចំៗដោយផ្ទាល់ចំពោះសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តក្នុងតំបន់របស់ទីក្រុងវ៉ាស៉ីនតោន ដូចជាជប៉ុន ជាដើមនោះឡើយ។ លោកបានអំពាវនាវឱ្យកសាងពិភពលោកពហុប៉ូល ប្រកបដោយសន្តិភាព ដែលផ្តោតលើ «ភាពជាដៃគូជំនួសឱ្យការបង្កើតបក្សសម្ព័ន្ធ និងផលប្រយោជន៍ឈ្នះ-ឈ្នះ ជំនួសឱ្យការយកឈ្នះ-ចាញ់»។ សុន្ទរកថារបស់លោក Dong Jun ធ្វើឡើងមួយសប្តាហ៍ មុនពេលប្រធានាធិបតីចិន លោក ស៉ី ជីនពីង ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីបើកជំនួបកំពូលជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ៕