* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អារ៉ាប៊ីសាអូឌីត បន្ថយការផ្គត់ផ្គង់ប្រេងទៅអឺរ៉ុប ក្រោយបិទបំពង់បង្ហូរប្រេង នាំឱ្យម៉ូយធំៗស្វះស្វែងរកប្រភពផ្គត់ផ្គង់ជំនួស (Video inside)

16-09-2026 15:58

(វ៉ាសូវី)៖ អារ៉ាប៊ីសាអូឌីត បានកាត់បន្ថយការដឹកជញ្ជូនប្រេងទៅកាន់តំបន់អឺរ៉ុប បន្ទាប់ពីបំពង់បង្ហូរប្រេងដ៏សំខាន់ ត្រូវបិទក្រោយរងការវាយប្រហារ និងដែលបានជំរុញឱ្យអតិថិជនធំៗ ដូចជាប៉ូឡូញស្វែងរកប្រភពផ្គត់ផ្គង់ជំនួស ខណៈតម្លៃប្រេងកើនឡើងដល់ជាង ១២០ដុល្លារក្នុងមួយបារ៉ែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារដែលអារ៉ាប៊ីសាអូឌីត ចោទថាបង្កឡើងដោយក្រុមប្រដាប់អាវុធនៅអ៉ីរ៉ាក់ បានបង្ខំឱ្យប្រទេសនេះបិទបំពង់បង្ហូរប្រេង ឆ្លងកាត់វាលខ្សាច់ ពីទិសខាងកើតទៅទិសខាងលិច កាលពីសប្តាហ៍មុន។ បំពង់បង្ហូរប្រេងនេះធ្លាប់ជួយការពារអារ៉ាប៊ីសាអូឌីត ពីផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៃការបិទច្រកសមុទ្រ Hormuz នារយៈពេល ៦ខែចុងក្រោយ។

ក្រុមនៅក្នុងវិស័យជួញដូរ និងដឹកជញ្ជូនប្រេង បានឱ្យដឹងកាលពីថ្ងៃអង្គារថា អារ៉ាប៊ីសាអូឌីតជូនដំណឹងដល់អតិថិជននៅអឺរ៉ុបថា ការដឹកជញ្ជូនប្រេងឆៅមួយចំនួនតាមកុងត្រាខែកញ្ញា នឹងត្រូវលុបចោល ហើយការផ្ទុកប្រេងនៅកំពង់ផែ Yanbu លើសមុទ្រក្រហមត្រូវផ្អាក។ ក្រុមហ៊ុនប្រេងរដ្ឋ Saudi Aramco បានបដិសេធធ្វើអត្ថាធិប្បាយអំពីបញ្ហានេះ។

បើតាមប្រភពចំនួន៥ ក្រុមហ៊ុនប្រេងចម្រុះ Orlen របស់ប៉ូឡូញ កំពុងស្វែងរកការផ្គត់ផ្គង់ប្រេងឆៅពីតំបន់ North Sea និងតំបន់ផ្សេងទៀតដែលនៅឆ្ងាយជាងនេះ ដើម្បីជំនួសការនាំចូលប្រេងពីអារ៉ាប៊ីសាអូឌីត។ Aramco បានក្លាយជាអ្នកផ្គត់ផ្គង់ធំសម្រាប់ Orlen នៅឆ្នាំ២០២២ ហើយបច្ចុប្បន្នផ្គត់ផ្គង់ប្រេងប្រហែល ៤០ភាគរយដល់ក្រុមហ៊ុននេះ ដោយបានជួយកាត់បន្ថយការពឹងផ្អែកលើប្រេងរុស្ស៉ី ប៉ុន្តែបច្ចុប្បន្ន Orlen ត្រូវងាកមកពឹងផ្អែកលើក្រុមហ៊ុនប្រេង របស់អារ៉ាប៊ីសាអូឌីតវិញ៕