* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

នាយករដ្ឋមន្រ្តីកាណាដា Mark ​Carney ចេញទៅអឺរ៉ុប ដើម្បីបង្កើនភាពជិតស្និទ្ធ ចំពេលមានសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក (Video inside)

16-09-2026 16:18

(អូតាវ៉ា)៖ លោក Mark Carney នឹងទៅកាន់ទីក្រុង Strasbourg នាថ្ងៃពុធ ទី១៦ ខែកញ្ញានេះ ក្នុងនាមជាប្រមុខរដ្ឋាភិបាលបរទេសដំបូងគេ ដែលអាចចូលរួមស្ដាប់សុន្ទរកថាស្ដីពី «ស្ថានភាពនៃសហភាព» (State of the Union) របស់ប្រធានគណៈកម្មការអឺរ៉ុប ខណៈដែលលោក ស្វែងរកភាពជាដៃគូថ្មីៗ ចំពេលមានការគំរាមកំហែងជាបន្តបន្ទាប់ ពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រឆាំងនឹងអធិបតេយ្យភាពកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Carney នឹងថ្លែងសុន្ទរកថាទៅកាន់សភាអឺរ៉ុប នាថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីចក្ខុវិស័យរបស់លោកសម្រាប់ «សម្ព័ន្ធភាពពិសេសមួយ» រវាងកាណាដា និងអឺរ៉ុប។ លោក Carney បានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មរបស់កាណាដា មួយប្រទេសនានា ដែលមិនមែនជាអាមេរិក ឱ្យកើនឡើងទ្វេដងក្នុងរយៈពេល ១០ឆ្នាំទៅមុខ ខណៈដែលប្រទេសនេះ កំពុងងាកចេញពីប្រទេសជិតខាងនៅភាគខាងត្បូងរបស់ខ្លួន នៅពេលដែលជម្លោះពាណិជ្ជកម្មកាន់តែមានសភាពតានតឹង។

អ្នកការទូតសហភាពអឺរ៉ុបចំនួន៧រូប ដែលប្រចាំការនៅកាណាដា និងអឺរ៉ុប ប្រាប់ Reuters ថាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការស៉ីជម្រៅ លើវិស័យពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខឌីជីថល ប៉ុន្តែមិនទាន់មានកិច្ចពិភាក្សាកម្រិតខ្ពស់ អំពីផែនការជាក់លាក់ណាមួយនៅឡើយ។ តាមសម្តីលោក Carney កាលពីថ្ងៃអង្គារ ការពិភាក្សាលម្អិតបន្ថែមទៀត នឹងចាប់ផ្តើមក្នុងកិច្ចប្រជុំកំពូល រវាងកាណាដា និងសហភាពអឺរ៉ុប នៅទីក្រុង Montreal នាចុងខែតុលា៕