* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជំហានថ្មីនៃការពង្រឹងសន្តិសុខ និងទំនាក់ទំនងយុទ្ធសាស្ត្រកម្ពុជា-ចិន អំឡុងវេទិកាប៉េកាំង សៀងសាន

16-09-2026 16:54

(ប៉េកាំង)៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា អញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១១ នៅចិន, សង្គមស៊ីវិលថា គឺជាជំហានថ្មីនៃការពង្រឹងសន្តិសុខ និងទំនាក់ទំនងយុទ្ធសាស្ត្រ កម្ពុជា-ចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីអំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញថ្លែងសន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គលើកទី២ ក្រោមប្រធានបទ "ជម្លោះក្នុងតំបន់ ៖ ឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកដំណោះស្រាយ"។

នៅក្រៅក្របខ័ណ្ឌវេទិកា ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបន្តពង្រឹង មិត្តភាពដែកថែប ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី នឹងធ្វើការពិភាក្សាទ្វេភាគីជាមួយសមភាគីមកពី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, សាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋសិង្ហបុរី ព្រមទាំងតំណាងនៃបណ្ដាប្រទេសនានាដែលចូលរួម និងដៃគូសន្ទនា។ កិច្ចប្រជុំទាំងនេះនឹងផ្តល់ឱកាស សម្រាប់ការផ្លាស់ប្តូរទស្សនៈលើវិវឌ្ឍន៍នៃសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងការពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ ការបង្កើនការយោគយល់គ្នាទៅវិញទៅមក និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងតំបន់ផ្សេងៗទៀត។

ជុំវិញបេសកកម្មអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១១ នៅប្រទេសចិន របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ត្រូវបាន លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន វាយតម្លៃខ្ពស់ថា «ការដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១៣ គឺជាឱកាសសំខាន់មួយសម្រាប់កម្ពុជា បន្តពង្រឹងការទូតការពារជាតិ និងការសន្ទនាសន្តិសុខជាមួយចិន និងបណ្តាប្រទេសដៃគូ។

ក្នុងបរិបទដែលបញ្ហាសន្តិសុខក្នុងតំបន់កាន់តែមានភាពស្មុគស្មាញ ការចូលរួមរបស់កម្ពុជានៅវេទិកាអន្តរជាតិបែបនេះ អាចជួយបង្កើនការផ្លាស់ប្តូរយោបល់ ការកសាងទំនុកចិត្ត និងការស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នា។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍ គឺកម្ពុជានិងចិនបានបង្កើត យន្តការ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ហើយបានបើកកិច្ចប្រជុំលើកដំបូងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ យន្តការនេះ មានសារៈសំខាន់ក្នុងការភ្ជាប់ការទូត និងការពារជាតិឱ្យមានការសម្របសម្រួលកាន់តែជិតស្និទ្ធ ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយ និងសន្តិសុខរវាងប្រទេសទាំងពីរ ដោយវេទិកាប៉េកាំង សៀងសាន បន្តក្លាយជាវេទិកាបន្ថែមសម្រាប់កម្ពុជាចែករំលែកទស្សនៈ និងបន្តបំផុសកិច្ចសហប្រតិបត្តិការដែលមានស្រាប់។

ជារួម ការចូលរួមរបស់កម្ពុជាលើកនេះ មិនត្រឹមតែបង្ហាញពីទំនាក់ទំនងការពារជាតិដ៏ជិតស្និទ្ធជាមួយចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការចូលរួមរបស់កម្ពុជាក្នុងការជំរុញ សន្តិភាព ស្ថិរភាព ទំនុកចិត្ត និងសន្តិសុខរួម តាមរយៈការសន្ទនា និងពហុភាគីនិយម ហេីយអាចសង្ខេបបានថា វេទិកាប៉េកាំង សៀងសាន គឺជាការបោះជំហានថ្មីនៃការពង្រឹងសន្តិសុខ និងទំនាក់ទំនងយុទ្ធសាស្ត្រកម្ពុជា-ចិន»៕