* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាហ្វ្រិកខាងត្បូង ចោទអាមេរិកថាបានបកស្រាយខុសពីគោលនយោបាយរបស់ខ្លួន ក្រោយទីក្រុងវ៉ាស៊ីនតោនរឹតបន្តឹងទិដ្ឋាការ (Video inside)

16-09-2026 19:34

(យ៉ូហានណេសប៊ឺក)៖ ក្រសួងការបរទេសអាហ្វ្រិកខាងត្បូង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅថ្ងៃពុធនេះ ចំពោះចំណាត់ការរឹតបន្តឹងទិដ្ឋាការ (Visa) របស់សហរដ្ឋអាមេរិកលើបុគ្គលមួយចំនួនមកពីអាហ្វ្រិកខាងត្បូង ដោយចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោនបានយល់ច្រឡំ និងបកស្រាយបំភ្លៃគោលនយោបាយផ្ទៃក្នុងរបស់ខ្លួន ស្របតាមការឃោសនារបស់ក្រុមជ្រុលនិយមមួយចំនួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសអាហ្វ្រិកខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងប្រកាន់ជំហរថា បញ្ហាប្រឈមនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើងជាមួយសហរដ្ឋអាមេរិក អាចដោះស្រាយបានតាមរយៈការចូលរួមប្រកបដោយភាពស្ថាបនាតាមច្រកការទូតរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរប៉ុណ្ណោះ មិនមែនតាមរយៈទង្វើឯកតោភាគីបែបនេះឡើយ»។ ការរឹតបន្តឹងទិដ្ឋាការនេះ ត្រូវបានប្រកាសឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអង្គារ បើទោះបីជាមិនទាន់មានភាពច្បាស់លាស់ថាតើបុគ្គលណាខ្លះដែលរងផលប៉ះពាល់ជាក់លាក់ក៏ដោយ ខណៈឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង បានសរសេរនៅលើបណ្តាញសង្គម X ថា ចំណាត់ការនេះ «គ្រាន់តែជាជំហានដំបូងនៃវិធានការបង្កើនសម្ពាធជាបន្តបន្ទាប់ប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ចាប់តាំងពីចាប់ផ្តើមអាណត្តិទីពីរមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តែងតែបានរិះគន់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងម្តងហើយម្តងទៀត ជុំវិញច្បាប់កែទម្រង់សង្គម និងសេដ្ឋកិច្ច ដែលមានគោលបំណងដោះស្រាយវិសមភាពដែលបន្សល់ទុកតាំងពីសម័យរបបប្រកាន់ពូជសាសន៍អាប៉ាថេត (Apartheid) ដោយលោកបានចោទប្រកាន់ថានេះជាការធ្វើទុក្ខបុកម្នេញលើជនជាតិស្បែកសភាគតិចនៅក្នុងប្រទេសនេះ៕