* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក (Video inside)

17-09-2026 14:11

(បាងកក)៖ កាលពីយប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចុះឆែកឆេរភូមិគ្រឹះប្រណីតមួយកន្លែង នៅសង្កាត់ Bang Bon នៃទីក្រុងបាងកក ហើយឃាត់ខ្លួនមនុស្ស ១៥នាក់ ដែលពួនសំងំធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ online scam ចេញពីទីនោះ ដោយផ្តោតគោលដៅលើជនរងគ្រោះជាជនជាតិជប៉ុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។

ប៉ូលិសអន្តោប្រវេសន៍នៃប្រទេសថៃ បានប្រាប់ថា ប្រតិបត្តិការចុះបង្ក្រាបខាងលើធ្វើឡើង ក្រោយមានការផ្តល់ដំណឹងពីសំណាក់ប្រជាជន ដែលមានការព្រួយបារម្ភ ហើយបានរាយការណ៍ពីការប្រទះឃើញ ចំនួនជនបរទេសច្រើនចេញចូលភូមិគ្រឹះខាងលើ ក្រោមកាលៈទេសៈ​ដែលគួរឱ្យសង្ស័យ។ ក្រោយទទួលបានដីកាឆែកឆែរ ក្រុមប៉ូលិសថៃក៏បានចុះទៅឆែកឆេរភូមិគ្រឹះនោះ ហើយរកឃើញថា វាជាកន្លែងធ្វើប្រតិបត្តិការ​ online scam។

ប៉ូលិសថៃ បាននិយាយថា ភូមិគ្រឹះខាងលើត្រូវបានជួលតាមរយៈជនជាតិថៃម្នាក់ ដែលដើរតួតំណាងឱ្យមេជនជាតិចិនម្នាក់ សម្រាប់រយៈពេលជាង ​១ឆ្នាំមកនេះ ហើយតម្លៃនៃការជួល គឺថ្លៃរហូតដល់៩០០ ០០០បាត ឬ២៧ ០០០ដុល្លារអាមេរិក ក្នុងមួយខែ។ ជនសង្ស័យសរុប១៥នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមានម្នាក់ជាជនជាតិថៃ និង១៤នាក់ផ្សេងទៀតជាជនបរទេស មកពីជប៉ុន ចិន កោះតៃវ៉ាន់ និងមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកស៉ើបអង្កេត មនុស្សទាំង១៥នាក់នោះ ទំនងត្រឹមជាបុគ្គលិកប៉ុណ្ណោះ ខណៈជនសង្ស័យដែលជាមេធំជនជាតិចិន ត្រូវបានជឿថា កំពុងបន្តស្ថិតក្នុងប្រទេសថៃនៅឡើយ ហើយអាជ្ញាធរកំពុងតាមឃ្លាំមើលច្រកផ្លូវនានា ដែលអាចប្រើប្រាស់ដើម្បីចាកចេញពីប្រទេសនេះ ដោយខុសច្បាប់៕