* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពី «អ្នកលក់កំពូល» ទៅជា «អ្នកទិញកំពូល» ​ទីផ្សារចិនកំពុងបង្កើតសន្ទុះថ្មីសម្រាប់សេដ្ឋកិច្ចសកល

17-09-2026 16:37

​(ប៉េកាំង)៖ បន្ទាប់ពីត្រូវបានប្រសិទ្ធនាមថាជា «រោងចក្ររបស់ពិភពលោក» ឬ «អ្នកលក់កំពូល» ​អស់​រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ប្រទេសចិនបាន និងកំពុងវិវត្តខ្លួនទៅជា «ទីផ្សាររបស់ពិភពលោក» ឬ «អ្នកទិញកំពូល»​។ ក្នុងឆ្នាំ២០២៥ ប្រទេសចិនបាននាំចូលទំនិញសរុបប្រមាណ ២,៥៨ ទ្រីលានដុល្លារអាម៉េរិក​ ដោយបន្តឈរជាទីផ្សារនាំចូលធំទី២ របស់ពិភពលោក ក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា។​ ការនាំចូលរបស់ចិន ​មានចំណែកប្រមាណ ១០% ​នៃការនាំចូលទំនិញសកល ហើយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសចិនបានក្លាយជាទីផ្សារនាំចេញធំបំផុតសម្រាប់ប្រទេស និងតំបន់ប្រមាណ​ ៨០។​

តួលេខទាំងនេះបង្ហាញយ៉ាងច្បាស់ថា កម្លាំងសេដ្ឋកិច្ចរបស់ចិនមិនត្រឹមតែស្ថិតលើសមត្ថភាពផលិត និងនាំចេញប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិតលើអំណាចទិញ និងតម្រូវការនាំចូល ដែលកំពុងបង្កើតកាលានុវត្តភាពថ្មីសម្រាប់កំណើនសកលផងដែរ។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃគោលនយោបាយគាំពារនិយម ភាពរឹងមាំនៃទីផ្សារចិនបានដើរតួនាទីលើសពីការគាំទ្រកំណើនសេដ្ឋកិច្ចក្នុងស្រុក ពោលគឺកំពុងបង្កើតសន្ទុះថ្មីសម្រាប់សេដ្ឋកិច្ចសកលផងដែរ។

លើសពីតួនាទីជា «អ្នកលក់កំពូល» ដែលបានផ្គត់ផ្គង់ផលិតផលដ៏សម្បូរបែប និងមានតម្លៃប្រកួតប្រជែងទៅកាន់ពិភពលោក ប្រទេសចិនក៏បាន និងកំពុងបន្តពង្រីកការនាំចូលផលិតផលពីពិភពលោក រាប់ចាប់តាំងពីកសិផល គ្រឿងបន្លាស់ និងគ្រឿងអលង្ការ រហូតដល់ឧបករណ៍វេជ្ជសាស្ត្រ។ ការពង្រីកការនាំចូលនេះមិនត្រឹមតែបំពេញតម្រូវការផលិតកម្ម និងការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវការបញ្ជាទិញ ឱកាសការងារ និងកាលានុវត្តភាពអភិវឌ្ឍន៍សម្រាប់ដៃគូពាណិជ្ជកម្មផងដែរ។

ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានបន្តជំរុញការបើកចំហកម្រិតខ្ពស់ទៅកាន់ពិភពលោក។ តាមរយៈការសម្របសម្រួលពាណិជ្ជកម្ម ការបើកចំហទីផ្សារ និងការកាត់បន្ថយរបាំងពន្ធគយ ប្រទេសចិនកំពុងរួមចំណែកដល់ការលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ គិតត្រឹមឆ្នាំ២០២៦ ចិនបានផ្តល់ការអនុគ្រោះពន្ធគយសូន្យភាគរយដល់ប្រទេសចំនួន ៦៣ ដែលអាចបង្កើនលទ្ធភាពសម្រាប់ផលិតផលពីប្រទេសកំពុងអភិវឌ្ឍន៍ចូលទៅកាន់ទីផ្សារដ៏ធំរបស់ចិន។

ក្នុងន័យនេះ ការវិវត្តរបស់ចិនពី «អ្នកលក់កំពូល» ទៅជា «អ្នកទិញកំពូល» មិនមែនជាការជំនួសតួនាទីចាស់នោះទេ ប៉ុន្តែជាការបំពេញបន្ថែមតួនាទីសេដ្ឋកិច្ចទាំងពីរឱ្យកាន់តែពេញលេញ។ ស្របពេលដែលដើរតួនាទីជាមូលដ្ឋានផលិតកម្ម និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ពិភពលោក ទីផ្សារយក្សចិនក៏កំពុងស្រូបយកទំនិញ និងផលិតផលពីពិភពលោកកាន់តែច្រើន។ ភាពរឹងមាំនៃទីផ្សារក្នុងស្រុកចិន មិនមែនជាការគំរាមកំហែងដល់ពិភពលោកឡើយ ផ្ទុយទៅវិញ វាអាចក្លាយជាភាគលាភនៃការអភិវឌ្ឍសម្រាប់ពិភពលោក។ និយាយឱ្យខ្លី នៅពេលប្រទេសចិនផលិតសម្រាប់ពិភពលោក នោះពិភពលោកក៏កាន់តែមានឱកាសផលិតសម្រាប់ទីផ្សារចិនផងដែរ។

សរុបមក មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួល និងប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងយ៉ាងណាក៏ដោយ ភាពរឹងមាំនៃទីផ្សារក្នុងស្រុក រួមជាមួយការបន្តបើកចំហរបស់ចិន កំពុងបង្កើតកាលានុវត្តភាពសម្រាប់ប្រទេស និងសហគ្រាសនៅជុំវិញពិភពលោក។ ប្រទេសចិនមិនត្រឹមតែផលិត និងលក់ទៅកាន់ពិភពលោកទេ ប៉ុន្តែក៏កំពុងទិញកាន់តែច្រើនពីពិភពលោកផងដែរ។ ការលេចឡើងរបស់ចិនក្នុងតួនាទីជា «អ្នកទិញកំពូល» របស់ពិភពលោក មិនត្រឹមតែឆ្លុះបញ្ចាំងពីការវិវត្តនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងបន្ថែមសន្ទុះថ្មីដល់សេដ្ឋកិច្ចតំបន់ និងសកលផងដែរ។

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា