* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បទវិភាគ​៖ ការ​ដាក់ឱ្យ​ប្រើប្រាស់​ព្រែកជីក Pinglu ត្រូវ​បាន​រំពឹង​ថា​នឹង​​បង្កើត​ជា​ថ្មី​ឡើងវិញ​ នូវ​និម្មាបនកម្មថ្មី​នៃពាណិជ្ជកម្មនិង​សេដ្ឋកិច្ចរវាង​ចិននិង​ប្រទេស​អាស៊ាន

17-09-2026 16:57

(ប៉េកាំង)៖ ប្រវែង១៣៤,២​គីឡូម៉ែត្រ សាងសង់​ចំណាយ​រយៈពេល៤ឆ្នាំ​និងវិនិយោគសរុប​៧២,៧​ពាន់​លានយាន់​ប្រាក់ចិន... ព្រែកជីក ​Pinglu ត្រួវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការកាលពី​ថ្ងៃទី​១៦​ ខែកញ្ញា ដែលជា​ព្រែកជីកធំ​ដំបូងគេ​ដែលតភ្ជាប់ពី​ទន្លេទៅសមុទ្រ​បន្ទាប់​ពីការបង្កើត​សា​ធា​រ​ណរដ្ឋប្រជាមានិតចិន​មក ។ ចាប់ពី​ពេលនេះតទៅ ប្រវត្តិសាស្ត្រ​នៃការធ្វើដំណើរ​វាង​ផ្លូវ​ដើម្បី​ចេញទៅសមុទ្រ​នៅតំបន់ភាគនិរតី​នៃប្រទេសចិន​​បានសរសេរ​ជាថ្មីឡើងវិញ ហើយ​កិច្ច​សហប្រតិបត្តិការ​រវាងចិននិង​អាស៊ាន​បានទទួល "ច្រក​មាស" មួយ ។ ​វេបសាយ​អំពី​​កិច្ច​ការ​សមុទ្រនិង​របរ​នាវាចរណ៍​សកលឈ្មោះ ​"Seatrade Maritime News " បាន​ចុះផ្សាយ​បទ​អត្ថា​ធិ​ប្បាយ​ថា ​ការ​ដាក់ឱ្យប្រើប្រាស់​ព្រែកជីក Pinglu វា​ត្រូវ​បាន​រំពឹង​ថានឹង​ជំរុញ​​ទំនាក់​ទំន​ង​ពាណិជ្ជកម្ម​រវាងចិននិង​អាស៊ាន​បន្ថែមទៀត ​ហើយ​នឹង​បង្កើតជា​ថ្មីឡើងវិញនូវ​និម្មាបន​កម្ម​ពាណិជ្ជកម្មនិង​សេដ្ឋកិច្ចរវាង​ចិននិង​ប្រទេសអាស៊ាន ។

បើ​និយាយ​ចំពោះ​ពេល​វេលា​ជាច្រើន តម្លៃនៃការ​ដាក់ឱ្យ​ប្រើប្រាស់​ព្រែកជីក Pinglu​ គឺ​កា​ន់​តែលេចធ្លោ ។ ​ឆ្នាំនេះ​ជាខួបទី៥​នៃការបង្កើត​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ចិន-អាស៊ាន ជា​ឆ្នាំចាប់ផ្តើមនៃការ​អនុវត្ត​"ផែនការសកម្មភាព​​នៃ​ទំនាក់​ទំនង​ភា​ព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ចិន-អាស៊ាន​ (២០២៦-២០៣០)" ហើយក៏ជា​ឆ្នាំ​គន្លឹះ​សម្រា​ប់​ការពន្លឿន​ការអនុវត្ត​ជាក់ស្តែង​បន្ទាប់ពី​ការចុះហត្ថលេខា​លើពិធីសារ​លើកកម្ពស់​កម្រិត​នៃ​តំបន់​ពាណិជ្ជកម្មសេរី​ចិន-អាស៊ាន​៣.០ផងដែរ​ ។ នៅថ្ងៃទី ១៧ ខែកញ្ញា ​ពិព័រណ៍​ចិន​-អាស៊ាន​លើកទី ២៣ និង​កិច្ចប្រជុំកំពូល​ធុរកិច្ច​និង​ការវិនិយោគ​ចិន-អាស៊ាន​នឹងបើកធ្វើ​នៅ​ទី​ក្រុង Nanning ។ ​ ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ព្រែកជីក Pinglu ពិតជា​ត្រូវ​ចំ​ពេលល្អ​ណាស់​និង​មាន​អត្ថ​ន័យ​ដ៏​ជ្រាលជ្រៅ និងវែងឆ្ងាយ ។

ក្នុងនាមជា​គម្រោង​វិស្វកម្ម​ស្នូលនៃច្រក​ថ្មីផ្លូវគោក-សមុទ្រ​ភាគខាងលិច​របស់ចិន ព្រែក​ជីក Pinglu អាចធ្វើ​នាវាចរណ៍​បានសម្រាប់​នាវា​ដែល​មានចំណុះ ​៥០០០តោន គឺ​​ជា​ព្រែក​ជីកដែល​មានសមត្ថភាពធ្វើ​នាវាចរណ៍​ខ្លាំងបំផុតក្នុង​ចំណោមព្រែកជីក​ប្រភេទ​ដូចគ្នា​លើ​ពិភពលោក ។ ការសាង​សង់ព្រែក​ជីក​នេះ​មាន​តម្រូវការ​ជាក់ស្តែង​ដ៏ជ្រាលជ្រៅ ។ ការ​សាង​សង់និង​ដាក់ឱ្យប្រើ​ប្រាស់​ព្រែកជីក Pinglu ដោយ​ជោគ​ជ័យ​ បានបើកផ្លូវទឹក​ធំដែល​មាន​ចម្ងា​យ​ខ្លីបំផុតពី​តំបន់ភាគនិរតីនៃ​ប្រទេសចិនទៅ​កាន់អាស៊ាន ដោយ​កាត់បន្ថយ​ចម្ងាយ​ដឹក​ជញ្ជូន​រវាងតំបន់​ខាងក្នុង​ភាគនិរតីនិងអាស៊ាន​ជាង៥៦០ គីឡូម៉ែត្រ និងកាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​ពី១៨ភាគរយ​ដល់៣០ភាគរយ ដោយអាច​សន្សំសំចៃ​ថ្លៃដឹកជញ្ជូនជាង ​៥​ពាន់​លាន​យាន់​ប្រាក់ចិន​ក្នុងមួយឆ្នាំ ដែលអាច​និយាយបានថា អាច​ធ្វើ​ដំណើរ​ទាំង​លឿន​និង​ថោក។

បន្ទាប់ពី​ដាក់ឱ្យ​ប្រើប្រាស់​ព្រែកជីក Pinglu ​កត្តានានា​ដូចជាប្រាក់ទុន បច្ចេក​វិទ្យា​ ធន​ធាន​មនុស្សនិង​កម្លាំងពលកម្ម​រវាងតំបន់​ភាគនិរតី​នៃប្រទេសចិន​និងប្រទេស​អាស៊ាននឹង​ត្រូវ​ប្រមូលផ្តុំ​បន្ថែមទៀត ដោយនាំឱ្យ​មានការប្រមូលផ្តុំ​ឧស្សាហកម្ម​តាមដង​កំពង់ផែ​ដូចជា ការ​ផលិតនាវា ឡូជីស្ទិកនិង​ពាណិជ្ជកម្ម​កែច្នៃ ដែលបង្កើតជា​ខ្សែសង្វាក់​ឧស្សាហកម្ម​ថ្មី​និង​បង្កើត​ឱកាសការងារ​កាន់តែច្រើន។

អ្វី​ដែល​សំខាន់ជាងនេះ​ទៅទៀតគឺ ព្រែកជីក Pinglu​ បានបង្កើតជា ​"មជ្ឈមណ្ឌល​បើកទូ​លា​យ"​ ថ្មីមួយចំពោះ​ពិភពលោក ។ វាភ្ជាប់ទន្លេនិង​សមុទ្រ​នៅ​ភាគខាង​ត្បូង និងភ្ជាប់ជា​មួយ​អឺរ៉ា​ស៊ី​នៅ​ភាគ​ខាងជើង ដោយអាច​តភ្ជាប់​ដោយ​ស៊ីសង្វាក់​គ្នា​ជាមួយ​រថភ្លើង​ចិន-អឺរ៉ុប និង​ការ​ដឹកជញ្ជូន​រួមផ្លូវដែក-សមុទ្រ ព្រែក​ជីក​នេះ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​​កិច្ចសហប្រតិបត្តិការ​ចិន​-អាស៊ាន​និងគំនិត​ផ្តួចផ្តើមស្តីពី​​ការរួមគ្នា​កសាង "ខ្សែក្រវាត់​និងផ្លូវ" ​ដែល​បាន​បង្កើត​និម្មា​បន​កម្ម​ថ្មីនៃ​ការបើកទូលាយ​ក្នុងតំបន់ ក៏​ដូចជា​​តភ្ជាប់​ជា​មួយ​​ពិភពលោក​ថែមមួយ​កម្រិត​
ទៀត ។

ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​និម្មាបនកម្ម​បម្រែបម្រួល​រាប់រយឆ្នាំកំពុង​វិវត្តន៍​យ៉ាងឆាប់​រហ័​ស​ ព្រែកជីក Pinglu បាន​តភ្ជាប់ជា​មួយ​ទន្លេនិងសមុទ្រ វា​​មិនត្រឹមតែ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ច្រក​ថ្មីផ្លូវគោក-សមុទ្រ​ភាគខាងលិច​របស់ចិន​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កម្រិត​តភ្ជាប់គ្នា​រវាងចិននិង​អាស៊ាន​ផង​ដែរ​ ដែល​ផ្តល់​ការគាំទ្រ​ផ្នែកហេដ្ឋារចនា​សម្ព័ន្ធ​យ៉ាង​រឹងមាំ​សម្រាប់​ការកសាង​សហគមន៍​ជោគវាសនារួម​ចិន-អាស៊ាន​ដែលមាន​ភាព​កាន់​តែ​ជិត​ស្និទ្ធ ។ ព្រែក​ជីក​នេះ​គឺជា​ផ្លូវទឹកថ្មី​សម្រាប់​​ជំរុញ​កិច្ចសហប្រតិបត្តិការនិង​​ឈ្នះ-ឈ្នះ​រវា​ង​ចិន​និងអាស៊ាន ហើយក៏ជា​ផ្លូវថ្មី​សម្រាប់​ពិភពលោក​​ចែករំលែក "​កាលានុវត្តភាពចិន"​ ផង​ដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន