* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិបត្តិថាមពលនៅមជ្ឈិមបូព៌ា វាយប្រហារយ៉ាងធ្ងន់ធ្ងរលើបង់ក្លាដែស និងប៉ាគីស្ថាន បង្កឱ្យដាច់ភ្លើង និងរោងចក្រត្រូវបិទទ្វារ (Video inside)

17-09-2026 19:34

(ដាកា)៖ វិបត្តិថាមពលដែលបង្កឡើងដោយជម្លោះកាន់តែអាក្រក់នៅតំបន់ឈូងសមុទ្រ និងមជ្ឈិមបូព៌ា បាននិងកំពុងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសនៅអាស៉ីខាងត្បូង ជាពិសេសប្រទេសបង់ក្លាដែស និងប៉ាគីស្ថាន ដែលកំពុងប្រឈមនឹងការដាច់ចរន្តអគ្គិសនីញឹកញាប់ ការបិទទ្វាររោងចក្រ និងការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងរដ្ឋធានីដាកា (Dhaka) នៃប្រទេសបង់ក្លាដែស កង្វះខាតការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បានបង្ខំឱ្យប្រជាពលរដ្ឋត្រូវរង់ចាំរហូតដល់កណ្តាលអធ្រាត្រដើម្បីចម្អិនអាហារ ខណៈដែលការដាច់ចរន្តអគ្គិសនីជាប្រចាំបានរំខានដល់ជីវភាពរស់នៅ និងបង្ខំឱ្យរោងចក្រជាច្រើនត្រូវផ្អាកដំណើរការ។ ចំណែកឯនៅប្រទេសប៉ាគីស្ថាន ដែលស្ថិតនៅចម្ងាយជាង ២,០០០គីឡូម៉ែត្រពីរដ្ឋធានីដាកា រដ្ឋាភិបាលបានចាប់ផ្តើមដាក់ចេញនូវកម្មវិធីឧបត្ថម្ភធនលើប្រេងឥន្ធនៈកាលពីថ្ងៃពុធ ដើម្បីទប់ទល់នឹងការកើនឡើងថ្លៃប្រេង ប៉ុន្តែកម្មវិធីនេះកំពុងជួបប្រទះបញ្ហារអាក់រអួលក្នុងការចុះឈ្មោះ ដែលបង្កជាការត្អូញត្អែរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

វិបត្តិខ្វះខាតថាមពលនេះ បានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើប្រទេសអ៉ីរ៉ង់កាលពីជាង ៦ខែមុន បានរំខានដល់ការនាំចេញប្រេង និងឧស្ម័នតាមច្រកសមុទ្រ Hormuz ខណៈដែលការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហ៊ូទី ក៏កំពុងគំរាមកំហែងដល់ពាណិជ្ជកម្មតាមសមុទ្រក្រហមផងដែរ។ បញ្ហានៅតាមច្រកផ្លូវទឹកយុទ្ធសាស្ត្រទាំងពីរនេះ បានរុញច្រានតម្លៃឧស្ម័នធម្មជាតិរាវ (LNG) នៅទ្វីបអាស៉ី ឱ្យហក់ឡើងដល់ជិត ៣០ដុល្លារ ក្នុងមួយលាន BTU (British thermal units) នៅសប្តាហ៍នេះ ពោលគឺកើនឡើងបីដងធៀបនឹងតម្លៃមុនសង្គ្រាមដែលមានត្រឹមតែប្រមាណ ១០ដុល្លារប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនថាមពលយក្ស Shell បានប៉ាន់ប្រមាណថា ពិភពលោកបានបាត់បង់ឧស្ម័ន LNG ប្រមាណ ៣៦លានតោនពីតំបន់មជ្ឈិមបូព៌ានៅក្នុងឆ្នាំនេះ ដោយវិបត្តិខ្វះខាតនេះបានវាយប្រហារខ្លាំងបំផុតទៅលើបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលរដ្ឋាភិបាលមានសមត្ថភាពហិរញ្ញវត្ថុមានកម្រិតក្នុងការធ្វើអន្តរាគមន៍ ដើម្បីទប់ទល់នឹងរលកកំហឹងរបស់សាធារណជនជុំវិញការឡើងថ្លៃទំនិញ និងថាមពល៕