* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិន ស្នើដោយសម្ងាត់ឱ្យអ៉ីរ៉ង់ជួយទប់ស្កាត់ក្រុមហ៊ូទី ក្រោយមានការអំពាវនាវពីអារ៉ាប៊ីសាអូឌីត (Video inside)

17-09-2026 21:13

(ឌូបៃ)៖ ប្រភពពីមន្ត្រីអ៉ីរ៉ង់បានបង្ហើបឱ្យដឹងថា ប្រទេសចិនបានស្នើដោយសម្ងាត់ទៅកាន់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ឱ្យជួយទប់ស្កាត់សកម្មភាពយោធារបស់ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន បន្ទាប់ពីមានការអំពាវនាវរកជំនួយពីសំណាក់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយពេលដែលក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះ បានបើកការវាយលុកយ៉ាងគំហុកកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពដែលដឹងឮពីរឿងនេះបានបញ្ជាក់ថា ទីក្រុងរីយ៉ាដបានងាកទៅរកជំនួយការទូតពីទីក្រុងប៉េកាំង បន្ទាប់ពីក្រុមហ៊ូទីបានរុលទៅមុខយ៉ាងលឿនតាមបណ្តោយឆ្នេរសមុទ្រក្រហម និងតំបន់ជុំវិញច្រកសមុទ្រ Bab el-Mandeb ដែលការណ៍នេះបានធ្វើឱ្យការនាំចេញប្រេង និងនាវាចរណ៍ពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត ធ្លាក់ចូលក្នុងហានិភ័យកាន់តែខ្លាំង។ ទីក្រុងប៉េកាំងចង់ឱ្យអ៉ីរ៉ង់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើក្រុមហ៊ូទី ដើម្បីទប់ស្កាត់កុំឱ្យជម្លោះរីករាលដាលដល់ផ្លូវដឹកជញ្ជូនថាមពលយុទ្ធសាស្ត្រ ដែលប្រទេសចិនជាមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោក កំពុងពឹងផ្អែកយ៉ាងខ្លាំង។ ទោះជាយ៉ាងណា ទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញថា ស្ថិរភាព និងសន្តិភាពក្នុងតំបន់ អាចកើតមានទៅបាន លុះត្រាតែបញ្ចប់សង្គ្រាមរបស់អាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ជាមុនសិន។

ឆ្លើយតបនឹងការសាកសួររបស់ Reuters ក្រសួងការបរទេសចិន បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសចិនមិនចង់ឃើញភាពតានតឹងក្នុងតំបន់រីករាលដាលបន្ថែមទៀតចូលទៅក្នុងប្រទេសយេម៉ែន និងសមុទ្រក្រហមនោះឡើយ។ ការកើនឡើងនៃអស្ថិរភាពក្នុងតំបន់ មិនមែនជាផលប្រយោជន៍របស់ភាគីណាមួយនោះទេ... អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់គួរតែត្រូវបានគោរព ហើយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំពោះជីវភាពរស់នៅរបស់ប្រជាជន មិនត្រូវក្លាយជាគោលដៅវាយប្រហារឡើយ»។

គួរបញ្ជាក់ថា ថ្វីដ្បិតតែចិនបានចេញមុខអំពាវនាវជាសាធារណៈឱ្យគ្រប់ភាគីអត់ធ្មត់ និងស្តារឡើងវិញនូវសុវត្ថិភាពនាវាចរណ៍ក៏ដោយ ប៉ុន្តែសារការទូតសម្ងាត់នេះបានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង ចំពោះការរំខានដល់សន្តិសុខថាមពលសកលលោក៕