* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* រសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការស្ទង់មតិរបស់បណ្តាញ ​CGTN ​បង្ហាញថា​៖ ពីការទស្សនាពិព័រណ៍​ដល់ការធ្វើជំនួញ ​ហេតុ​អ្វី​បាន​ជា​ពិព័រណ៍​ចិន-អាស៊ាន​ក្លាយជា «​ពិព័រណ៍ប្រកបដោយ​គុណភាព​ល្អ​»​?

18-09-2026 17:45

(ប៉េកាំង)៖ ក្នុងឱកាស​បើកពិព័រណ៍ចិន-អាស៊ានលើកទី ​២៣​និង​កិច្ចប្រជុំកំពូលធុរកិច្ច​និង​វិនិយោគ​ចិន​-អាស៊ាន ​បណ្តាញទូរទស្សន៍ ​CGTN ​នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម​ចិន​បាន​ធ្វើ​ការ​ស្ទង់មតិ​ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោក​បង្ហាញ​ថា ​អ្នកផ្តល់បទ​សម្ភា​សន៍​ចំនួន ​៩០,៩ ​ភាគរយ​សម្គាល់​ឃើញថា ​ការរៀបចំជាបន្តបន្ទាប់នូវ​ពិព័រណ៍​ចិន-អា​ស៊ាន​ បានបង្ហាញពី​ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនក្នុងការជំរុញ​ការ​បើក​ទូលាយ​ប្រ​កប​ដោយកម្រិតខ្ពស់។

ពិព័រណ៍ចិន-អាស៊ាន​លើក​នេះ បាន​ទាក់ទាញសហគ្រាស​ប្រហែល ​៣៣០០ ​ឱ្យ​ចូល​រួម ​ហើយ​តាមការប៉ាន់ប្រមាណ ​នឹង​ស្រូបទាញ​ពាណិជ្ជករ​ចិន​និង​អន្តរជាតិ​ប្រហែល ​៣៣​០០​០​នាក់​ទៅ​ចូលរួម​និង​បញ្ជា​ទិញ ​។ ​ទាក់ទង​នឹង​ករណីនេះ ​អ្នកផ្តល់បទសម្ភាសន៍​ចំនួន ​៨៩,៥​ភាគ​រយ​សម្គាល់​ឃើញថា ​ពិព័រណ៍ចិន-អាស៊ាន​មិនត្រឹមតែ​ជាបង្អួចសំខាន់​មួយ​សម្រាប់​បង្ហា​ញ​ពី​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការចិន-អាស៊ានប៉ុណ្ណោះទេ ​ប៉ុន្តែថែម​ទាំង​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ជំរុញ​ការផ្លាស់ប្តូរ​រវាង​សហគ្រាស​និង​សហគ្រាស ​ជំរុញ​ការតភ្ជាប់រវាង​ឧស្សា​ហ​កម្ម ​និង​ចែករំលែកឱកាសអភិវឌ្ឍន៍ក្នុងតំបន់ ​។ ​ដោយឡែក​ពិព័រណ៍ចិន-អាស៊ាន​លើក​នេះ​បាន​រៀបចំ​ជាលើកដំបូង​នូវ​"ទីផ្សារលក់ដូរផលិតផល ​AI ​"​ដែល​ផលិតផល​ជាង ​៥០០ ​មុខ​របស់​សហគ្រាស​ជាង ​៧០ ​ត្រូវបាន​ដាក់តាំងបង្ហាញ​ព្រមៗគ្នា ​ផលិតផល​ទាំង​នេះ​គ្រប​ដណ្តប់​លើ​គ្រប់​ប្រភេទ​មាន​ដូចជា ​វ៉ែនតា ​AI ​នាឡិកាឆ្លាតវៃ​និង​មនុស្សយន្ត​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​​ជា​ដើម។

សូមបញ្ជាក់ថា ​ការស្ទង់មតិនេះបានធ្វើឡើងតាមវេបសាយភាសាអង់គ្លេស ​អេស្ប៉ាញ ​បារាំង ​អារ៉ាប់​និង​រុស្ស៊ីរបស់​បណ្តាញ ​CGTN ​ហើយក្នុងរយៈពេល ​២៤ ​ម៉ោង ​មានអ្នកប្រើ​ប្រាស់​អ៊ីន​ធឺណិត​ចំនួន ​៣៩៥០ ​នាក់​បានចូលរួមក្នុងការបោះឆ្នោត​និងបញ្ចេញមតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន