* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ហ្សេលេនស្គី ប្រកាសបង្កើតសម្ព័ន្ធថ្មី «Carpathian Eight» ដើម្បីជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ (Video inside)

18-09-2026 19:56

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានប្រកាសដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមសម្ព័ន្ធភាពតំបន់ថ្មីមួយដែលមានឈ្មោះថា «Carpathian Eight» រួមបញ្ចូលប្រទេសចំនួន ៨ មកពីតំបន់អឺរ៉ុបកណ្តាល និងខាងកើត នៅក្នុងកិច្ចប្រជុំកំពូលមួយនៅភាគខាងលិចប្រទេសអ៊ុយក្រែន នៅថ្ងៃសុក្រនេះ ក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងកិច្ចប្រជុំនោះ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់បណ្តាសម្ព័ន្ធមិត្តក្នុងតំបន់ ដែលបានជួយរក្សាផ្លូវដឹកជញ្ជូន និងពាណិជ្ជកម្មឱ្យបន្តបើកចំហ ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានទ្រង់ទ្រាយធំកាលពីឆ្នាំ២០២២។ សម្ព័ន្ធភាពថ្មីនេះ រួមមានប្រទេសរូម៉ានី ស៊ែប៊ី ប៉ូឡូញ ស្លូវ៉ាគី សាធារណរដ្ឋឆែក អូទ្រីស ហុងគ្រី និងអ៊ុយក្រែន ព្រមទាំងមានការចូលរួមពីសហភាពអឺរ៉ុប (EU) ផងដែរ ខណៈថ្នាក់ដឹកនាំកំពូលៗ រួមមាននាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic និងប្រធានាធិបតីរូម៉ានី លោក Nicusor Dan បានអញ្ជើញចូលរួមដោយផ្ទាល់។

លោក ហ្សេលេនស្គី បានសរសេរនៅលើកម្មវិធី Telegram ថា «នេះជាការចាប់ផ្តើមនៃចលនាមួយដែលគួរតែនាំឱ្យប្រទេសរបស់យើងកាន់តែជិតស្និទ្ធនឹងគ្នា និងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការដ៏រឹងមាំមួយទៀតនៅកម្រិតសហភាពអឺរ៉ុប» ដោយផ្តោតលើការពង្រីកវិស័យថាមពល ភស្តុភារកម្ម ពាណិជ្ជកម្មឆ្លងដែន និងសន្តិសុខ។ លោកបានបន្ថែមនៅក្នុងសុន្ទរកថាថា «ជាក់ស្តែង បញ្ហាសន្តិសុខគឺជាអាទិភាពចម្បងបំផុតនៅពេលនេះ និងសម្រាប់ប៉ុន្មានឆ្នាំខាងមុខ»។

គួរបញ្ជាក់ថា វេទិកានេះមានការចូលរួមពីតំណាងធុរកិច្ចជិត ៥៥០នាក់ ដោយកិច្ចព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់ប្រមាណ ១ពាន់លានអឺរ៉ូ (ប្រហែល ១.១៥ពាន់លានដុល្លារអាមេរិក) ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើវិស័យថាមពល ភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចព្រមព្រៀងអន្តរវិស័យដទៃទៀត ខណៈកិច្ចប្រជុំនេះនឹងបន្តរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕