* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នូវែលសេឡង់ បញ្ជូននាវាចម្បាំងបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលចិនអះអាងស្ថិតក្នុងដែនយុត្តាធិការរបស់ខ្លួន (Video inside)

21-09-2026 14:14

(វែលីងតោន)៖ កងកម្លាំងការពារជាតិនូវែលសេឡង់ បាននិយាយនៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ថា នាវាយោធារបស់ខ្លួនចំនួន២គ្រឿង បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ចំពេលមានភាពតានតឹងជុំវិញផ្លូវទឹកនេះ ដែលចិនអះអាងថាជារបស់ខ្លួន ខណៈតៃវ៉ាន់និងសហរដ្ឋអាមេរិក ចាត់ទុកថាជាដែនទឹកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ដូចប្រទេសភាគច្រើនដែរ នូវែលសេឡង់មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ទេ ប៉ុន្តែទីក្រុងតៃប៉ិចាត់ទុក នូវែលសេឡង់ជាដៃគូប្រជាធិបតេយ្យ ដែលមានទស្សនៈស្រដៀងគ្នាដ៏សំខាន់មួយ ហើយភាគីទាំងពីរមានការិយាល័យតំណាង ដែលបម្រើជាស្ថានទូតក្រៅផ្លូវការ ប្រចាំនៅរដ្ឋធានី-រាជធានីរបស់ភាគីម្ខាងៗ។

អ្នកនាំពាក្យកងកម្លាំងការពារជាតិនូវែលសេឡង់ បាននិយាយថា ការបើកឆ្លងកាត់កាលពីថ្ងៃទី១៨ ខែកញ្ញា ដោយនាវាចម្បាំងប្រភេទ frigate ឈ្មោះ Te Mana និងនាវាផ្គត់ផ្គង់ប្រេងឈ្មោះ Aotearoa គឺជាផ្នែកមួយនៃការដាក់ពង្រាយរយៈពេល៣ខែ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្នកនាំពាក្យរូបនេះ បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍ថា «ការដាក់ពង្រាយកងកម្លាំងការពារជាតិនូវែលសេឡង់ នៅក្នុងតំបន់ បង្ហាញពីការបន្តយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់យើង ចំពោះតំបន់នេះ»។

ប្រភពមួយដែលដឹងពីស្ថានការណ៍ខាងលើ បានប្រាប់ Reuters ថា កាលពីពេលនាវា Aotearoa បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ លើកចុងក្រោយ កាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ វាត្រូវបានកងកម្លាំងចិន ឃ្លាំងមើលនិងដេញតាម។ នូវែលសេឡង់គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសតែ២ប៉ុណ្ណោះ រួមជាមួយសិង្ហបុរី ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតៃវ៉ាន់។

ទីក្រុងប៉េកាំង ដែលអះអាងថាតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ប្រទេសចិន បាននិយាយថា មានតែខ្លួនមួយគត់ដែលមានអធិបតេយ្យភាព និងដែនយុត្តាធិការលើច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែទីក្រុងតៃប៉ិបានច្រានចោល ការអះអាងរបស់ទីក្រុងប៉េកាំង។ ទាំងសហរដ្ឋអាមេរិក និងតៃវ៉ាន់បាននិយាយថា ច្រកសមុទ្រនេះ ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ សម្រាប់នាវាដឹកកុងតឺន័រប្រមាណពាក់កណ្តាលនៃពិភពលោក គឺជាផ្លូវទឹកអន្តរជាតិ។

គួរបញ្ជាក់ថា នាវាចម្បាំងអាមេរិក ជារឿយៗធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ រៀងរាល់ប៉ុន្មានខែម្តង ដែលតែងបង្កឱ្យមានប្រតិកម្មរិះគន់ ពីទីក្រុងប៉េកាំង។ ប្រទេសសម្ព័ន្ធមិត្តមួយចំនួនរបស់អាមេរិក ដូចជាកាណាដា និងព្រីតថេន (ចក្រភពអង់គ្លេស) ក៏បានបញ្ជូន នាវាយោធារបស់ពួកគេ ឆ្លងកាត់ច្រកសមុទ្រនេះម្តងម្កាលផងដែរ។ ចំណែក ចិនមិនធ្លាប់បោះបង់ចោល ជម្រើសប្រើកម្លាំងយោធា ដើម្បីនាំតៃវ៉ាន់មកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ និងបានបង្កើនសកម្មភាពយោធានៅជុំវិញដែនកោះនេះ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ រួមទាំងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ៕