* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាសាទរបុណ្យសែនព្រះខែប្រពៃណីជនជាតិចិន

21-09-2026 17:00

(ភ្នំពេញ)៖ សង្គមស៊ីវិលកម្ពុជា-ចិន បានរួមគ្នាសាទរបុណ្យសែនព្រះខែ ប្រពៃណីជនជាតិចិន តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងការជួបជុំរវាងតំណាងសង្គមស៊ីវិល និងសហជីពកម្មករកម្ពុជា ដើម្បីបង្កើនការយល់ដឹង មិត្តភាព និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

កម្មវិធីនេះសហការរៀបចំដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រោមការគាំទ្រពីមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងមូលនិធិចិន Peaceland នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការសភាសម្ព័ន្ធសហជីពជាតិកម្ពុជា។ ពិធីនេះមានការចូលរួមពីលោក គឹម ចាន់ណា ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងតំណាងសហជីពកម្មករនានា ព្រមទាំងតំណាងភាគីចិន សរុបប្រមាណ ៣០នាក់។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានរំលេចពីទំនាក់ទំនងដ៏ល្អរវាងសង្គមស៊ីវិលនៃប្រទេសកម្ពុជា និងចិន។ លោកបានបញ្ជាក់ថា ការរៀបចំពិធីសែនព្រះខែ និងការទទួលស្វាគមន៍មិត្តចិនមកចែករំលែកបទពិសោធន៍ដោយផ្ទាល់ គឺជាឱកាសដ៏មានអត្ថន័យសម្រាប់ការស្គាល់ និងយល់ពីវប្បធម៌ និងប្រពៃណីរបស់គ្នាទៅវិញទៅមក។ លោកបន្ថែមថា តាមរយៈកម្មវិធីនេះ អ្នកចូលរួមបានឈ្វេងយល់ពីអត្ថន័យ និងប្រពៃណីនៃបុណ្យសែនព្រះខែ ដែលជាបុណ្យសំខាន់មួយរបស់ប្រជាជនចិន និងមានអត្ថន័យពាក់ព័ន្ធនឹងការជួបជុំគ្រួសារ ការចែករំលែក មិត្តភាព និងការជូនពរគ្នាទៅវិញទៅមក។ ការរៀបចំកម្មវិធីនៅក្នុងសហគមន៍សង្គមស៊ីវិលកម្ពុជា ក៏បានបង្កើតឱកាសឱ្យសង្គមស៊ីវិលនៃប្រទេសយេីងទាំងពីរបានជួបជុំ និងផ្លាស់ប្តូរបទពិសោធន៍វប្បធម៌ដោយផ្ទាល់។

លោក លីវ វិនជឺ (Liu Wenzhi) តំណាងសង្គមស៊ីវិលចិន បានលើកឡើងថា បុណ្យសែនព្រះខែមានអត្ថន័យពិសេសអំពីមិត្តភាព សាមគ្គីភាព និងការជួបជុំ។ លោកបានចាត់ទុកការរួមគ្នាប្រារព្ធពិធីនេះថា ជាការបង្ហាញពីការប្រកៀកស្មា និងការគាំទ្រគ្នារវាងសង្គមស៊ីវិលកម្ពុជា និងចិន។ លោកបានបញ្ជាក់ថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលតំណាងឱ្យកម្មករជាង៤៥ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា បាននិងកំពុងចូលរួមជាមួយមិត្តចិន ក្នុងសកម្មភាពដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា ការរៀបចំសកម្មភាពសាទរបុណ្យសែនព្រះខែនេះ គឺជាសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិទាំងពីរ និងជាមធ្យោបាយមួយសម្រាប់បង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងចិន។

លោក សួង ហួត ទីប្រឹក្សាជាន់ខ្ពស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលេីកឡេីងថា ការរួមគ្នាសាទរបុណ្យសែនព្រះខែឆ្នាំ២០២៦នេះ បានបង្ហាញថា វប្បធម៌អាចក្លាយជាស្ពានភ្ជាប់ប្រជាជនពីប្រទេសទាំងពីរ បានបង្កើតបរិយាកាសមួយសម្រាប់ការយល់ចិត្តគ្នា ការចែករំលែកនិងការកសាងមិត្តភាព ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន និងភាពជិតស្និទ្ធរវាងប្រជាជននិងប្រជាជនកម្ពុជា -ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន