* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការប្រកួត​ជំនាញពិភពលោក​លើកទី ៤៨ បើក​ធ្វើ​នៅ​ទីក្រុងសៀងហៃក្រោម​អធិបតីភាព​​របស់​លោក Li Qiang នាយករដ្ឋមន្ត្រី​ចិន

23-09-2026 16:15

(ប៉េកាំង)៖ កាលពី​យប់​ថ្ងៃទី ២២ ខែកញ្ញា​ ការប្រកួតជំនាញពិភពលោកលើកទី ៤៨ បាន​បើកធ្វើនៅទីក្រុងសៀងហៃ ក្រោមអធិបតីភាពរបស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន ។ ក្នុង​ពិធី​បើក​​ លោក​ Li Qiang បាន​អានលិខិតអបអរសាទររបស់លោក Xi Jinping​ ប្រធានរដ្ឋចិន និងប្រកាសបើកការប្រកួតជាផ្លូវការ។

នៅ​មុនពិធីបើក​ ក្រុម​យុវជន​ទីក្រុងសៀងហៃបានសម្តែងសិល្បៈដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយស​ដែល​មកពីទីជិតឆ្ងាយ ខណៈដែលយុវជនមានជំនាញចំនួន ៥ នាក់ដែល​មកពីទ្វីបទាំង ៥ បានចែករំលែក​បទ​ពិសោធ​ជីវិតពិតអំពីការសម្រេចក្តីសុបិនតាមរយៈការ​រៀន​ជំនាញរបស់ខ្លួន។

លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញចូលរួមពិធីបើក។ ក្រៅពីនេះ ក៏មានការចូលរួមពីអ្នក​ទទួល​ខុសត្រូវ​នៃ​ស្ថាប័នពាក់ព័ន្ធមកពីប្រទេស និងតំបន់នានា និង​អង្គការអន្តរជាតិផងដែរ។

សូម​រម្លឹក​ថា​ ការប្រកួតលើកនេះមានវិញ្ញាសាប្រកួត​ចំនួន ៦៤ ដោយមានបេក្ខជន​ចំនួន ១៣៨៥ នាក់មកពីប្រទេស និងតំបន់ចំនួន​ ៦៨ ។ ការប្រកួតនឹងបិទ​បញ្ចប់នៅថ្ងៃទី ២៧ ខែកញ្ញានេះ​៕

វិទ្យុមិត្តភាពកម្ពុជាចិន