កិច្ចប្រជុំជំនាញពិភពលោកឆ្នាំ២០២៦ បើកធ្វើក្រោមអធិបតីភាពរបស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន
24-09-2026 17:00
(ប៉េកាំង)៖ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជំនាញពិភពលោកឆ្នាំ២០២៦ ដែលបើកធ្វើនៅក្រុងសៀងហៃនិងថ្លែងសុន្ទរកថា។
លោក Li Qiang បានលើកឡើងថា ជំនាញជាកម្លាំងសំខាន់សម្រាប់ជំរុញវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ។ក្នុងលិខិតអបអរសាទរការបើកការប្រកួតជំនាញពិភពលោកលើកទី៤៨ លោកប្រធានរដ្ឋចិន Xi Jinping បានបញ្ជាក់ច្បាស់នូវជំហរបស់ចិនដែលគាំទ្រការអភិវឌ្ឍនៃចលនាជំនាញពិភពលោក។
លោក Li Qiang បានលើកឡើងថា បច្ចុប្បន្នបដិវត្តន៍បច្ចេកវិទ្យា និងកំណែទម្រង់ឧស្សាហកម្មជុំថ្មីកំពុងជះឥទ្ធិពលនិងកែប្រែយ៉ាងស៊ីជម្រៅនូវតម្រូវការចំពោះជំនាញ គ្រប់ភាគីគួរសហការគ្នាយ៉ាងជិតស្និទ្ធ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីដើម្បីជំរុញការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីខាងជំនាញពិភពលោក ដើម្បីអភិវឌ្ឍជំនាញសម្រាប់កិច្ចសហប្រតិបត្តិការត្បូង-ត្បូងនិងការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»។
លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងលោក Francis Hourant ប្រធានអង្គការជំនាញពិភពលោកក៏បានអញ្ជើញចូលរួមពិធីបើកផងដែរ ។ ភាគីនានាបានបង្ហាញពីឆន្ទៈបង្កើនការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាជាមួយភាគីចិន ដើម្បីឱ្យជំនាញក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយសម្រាប់ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ តំណាងប្រមាណ ១៩០០ រូបមកពីមជ្ឈដ្ឋាននានានៃពិភពលោកបានចូលរួមពិធីបើក៕
វិទ្យុមិត្តភាពកម្ពុជាចិន




