* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើង គំរាមថាកូរ៉េខាងត្បូងនឹងក្លាយគោលដៅ ប្រសិនបើក្លាយជាទីបញ្ជាការនៃប្រព័ន្ធការពារសន្តិសុខរួមរបស់សហរដ្ឋអាមេរិក (Video inside)

25-09-2026 09:51

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានគំរាមថាកូរ៉េខាងត្បូងនឹងក្លាយជាគោលដៅនៃការវាយប្រហារសងសឹកភ្លាមៗ ប្រសិនបើក្លាយទៅជាទីបញ្ជាការកណ្ដាលនៅក្នុងប្រព័ន្ធការពារសន្តិសុខរួមរបស់សហរដ្ឋអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយដោយប្រព័ន្ធរដ្ឋកូរ៉េខាងជើង KCNA លោក Kang Chol Su ជានាយកនៃនាយកដ្ឋាននៅឯវិទ្យាស្ថានសម្រាប់ការសិក្សាពីរដ្ឋជាសត្រូវ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុងប្រែក្លាយកូរ៉េខាងត្បូងទៅជាមូលដ្ឋានទ័ពមួយ ដើម្បីបន្តពង្រីកអនុត្តរភាពរបស់ខ្លួននៅលើពិភពលោក ហើយកំពុងប្រើប្រាស់កូរ៉េខាងត្បូងជាកន្លែងមួយសម្រាប់ការដុតបញ្ឆេះសង្រ្គាមនៅក្រៅប្រទេស។

លោក Kang Chol Su លើកឡើងបែបនេះជាការឆ្លើយតបទៅនឹងការកត់សម្គាល់របស់មេបញ្ជាការកងកម្លាំងអាមេរិកប្រចាំកូរ៉េខាងត្បូងដែលបានចាត់ទុកកូរ៉េខាងត្បូង ជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃការការពារសន្តិសុខរួម ហើយលោកក៏បានរិះគន់សមយុទ្ធយោធារួមគ្នា និងការដាក់ពង្រាយសព្វាវុធរបស់សហរដ្ឋអាមេរិកផងដែរ។

តាមបទអត្ថាធិប្បាយខាងលើ ទីក្រុងព្យុងយ៉ាងបានត្រៀមវិធានការវាយបករួចជាស្រេច ហើយនឹងមិនស្ទាក់ស្ទើរឡើយក្នុងការវាយបំបាក់ការគំរាមកំហែងណាមួយលើសន្តិសុខរបស់ខ្លួន។ កងទ័ពអាមេរិក ប្រចាំកូរ៉េខាងត្បូងមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។ សហរដ្ឋអាមេរិកមានកងទ័ព ២៨ ៥០០នាក់កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង ដើម្បីជួយកំញើញទប់ស្កាត់នូវអ្វីដែលខ្លួនហៅថាការឈ្លានពាន ឬការគំរាមកំហែងណាមួយពីសំណាក់កូរ៉េខាងជើង៕