* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៉ី ប្រកាសថាបានវាយប្រហារលើរោងចក្រឧស្សាហកម្មការពារជាតិ មជ្ឈមណ្ឌលភស្តុភារកម្ម និងកប៉ាល់របស់អ៊ុយក្រែន (Video inside)

25-09-2026 23:00

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសនៅថ្ងៃសុក្រនេះថា កងទ័ពរបស់ខ្លួនបានបើកការវាយប្រហារដោយយន្តហោះដ្រូនពេញមួយយប់ លើរោងចក្រឧស្សាហកម្មការពារជាតិ មជ្ឈមណ្ឌលភស្តុភារកម្ម និងកប៉ាល់នានាដែលប្រើប្រាស់ដោយកងទ័ពអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ថាក្នុងចំណោមគោលដៅដែលត្រូវវាយប្រហារ រួមមានទីតាំងដំឡើង និងស្តុកទុកដ្រូនក្នុងតំបន់កៀវ មជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ Odesa និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ Reni នៅតាមដងទន្លេ Danube។ ក្រៅពីនេះ កងទ័ពរុស្ស៉ីក៏បានវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿង ដែលដឹកជញ្ជូនសម្ភារៈយោធា និងទំនិញប្រើប្រាស់ពីរមុខ (Dual-use) ឆ្ពោះទៅកាន់កំពង់ផែ Odesa ផងដែរ។

លើសពីនេះ ក្រសួងការពារជាតិរុស្ស៉ីបានបន្ថែមថា ខ្លួនបានវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងទៀតក្នុងតំបន់ Odesa ដែលបានដឹកជញ្ជូនសម្ភារៈយោធាទៅកាន់កំពង់ផែ Chornomorsk ព្រមទាំងបានវាយប្រហារលើមជ្ឈមណ្ឌលភស្តុភារកម្មដែលប្រើប្រាស់ដោយកងទ័ព និងកម្លាំងសន្តិសុខអ៊ុយក្រែន និងមជ្ឈមណ្ឌលទិន្នន័យ (Data Centre) ដែលប្រើប្រាស់សម្រាប់ដំណើរការ និងបញ្ជូនទិន្នន័យចារកម្ម។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់រុស្ស៉ីលើបណ្តាញកំពង់ផែ ផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន បានកើនឡើងកាន់តែខ្លាំងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្នុងគោលបំណងកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់សព្វាវុធ និងភស្តុភារកម្មរបស់ទីក្រុងកៀវ៕